ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិអាមេរិកចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីកម្លាំងយោធារបស់ចិន ក្រសួងការបរទេសចិនថ្លែងថា៖គោលបំណងរបស់អាមេរិកគឺដើម្បីស្វែងរកលេសសម្រាប់រក្សាអនុត្តរភាពខាងយោធារបស់ខ្លួន
2022-12-01 13:59:40cri
Share with:

    សំដៅចំពោះករណីដែលក្រសួងការពារជាតិអាមេរិកចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំស្តីពីកម្លាំងយោធារបស់ចិន លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកាថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សហរដ្ឋអាមេរិកបានបំផ្លើសម្តងហើយម្តងទៀតនូវ"ការគំរាមកំហែងពីប្រទេសចិន" គឺក្នុងគោលបំណងចង់ស្វែងរកលេសសម្រាប់ពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ រក្សាអនុត្តរភាពខាងយោធារបស់ខ្លួនតែប៉ុណ្ណោះ ។ នេះជាកលល្បិចចាស់របស់អាមេរិក ហើយពិភពលោកទាំងមូលក៏បានដឹងច្បាស់ហើយដែរ ។

    លោក Zhao Lijian បានសង្កត់ធ្ងន់ថា ប្រទេសចិនបានប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវការអនុវត្តយុទ្ធសាស្ត្រនុយក្លេអ៊ែរក្នុងលក្ខណៈស្វ័យការពារនិងការពារជាតិ ប្រកាន់ខ្ជាប់នូវការអនុវត្តគោលនយោបាយមិនប្រើប្រាស់អាវុធនុយក្លេអែរជាអាទិភាព រក្សាភាពអត់ធ្មត់បំផុតក្នុងការអភិវឌ្ឍកម្លាំងនុយក្លេអ៊ែរ ក៏ដូចជាបានរក្សាកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យនៅត្រឹមកម្រិតទាបបំផុតតាមតម្រូវការនៃការការពារសន្តិសុខជាតិជាប់រហូតមក ហើយមិនដែលចូលរួមការប្រកួតប្រជែងខាងសព្វាវុធទេទោះតាមទម្រង់ណាក៏ដោយ ។ អ្វីដែលអាមេរិកគួរធ្វើគឺ ត្រូវគិតពិចារណាឡើងវិញដោយហ្មត់ចត់អំពីគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួន លុបបំបាត់គំនិតសង្គ្រាមត្រជាក់និងឡូហ្ស៊ីកអនុត្តរភាព ហើយបញ្ឈប់ការបំផ្លាញស្ថិរភាពយុទ្ធសាស្ត្រសកលទៀត ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស