ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្នុងរយៈពេល ៣២ ឆ្នាំកន្លងមក សហរដ្ឋអាមេរិកមានមនុស្សលើសពី ១ លាន ១ សែន១ ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្នុងករណីហិង្សាដោយកាំភ្លើង
2022-12-01 13:58:44cri
Share with:

    នៅថ្ងៃទី ២៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបំផុតដែលប្រកាសដោយវេបសាយនៃទស្សនាវដី្តJAMAរបស់អាមេរិកបានបង្ហាញឱ្យឃើញថា ចាប់ពីឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០២១ នៅសហរដ្ឋអាមេរិកមានមនុស្សលើសពី ១ លាន ១ សែន១ ម៉ឺននាក់បានស្លាប់បាត់បង់ជីវិតក្នុងករណីហិង្សាដោយកាំភ្លើង ក្នុងចំណោមនោះ មានអ្នករងគ្រោះ ២៥,៨ ភាគរយគឺជាពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ។ ការសិក្សាបានបង្ហាញថា អត្រាស្លាប់ដែលពាក់ព័ន្ធនឹងកាំភ្លើងក្នុងចំណោមក្រុមមនុស្សទីទៃគ្នានៅអាមេរិកមានភាពខុសគ្នាយ៉ាងខ្លាំង ហើយក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ ភាពខុសគ្នាបែបនេះបានលេចឡើងកាន់តែច្បាស់លាស់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស