ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិន ជួបសន្ទនាជាមួយលោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋប្រទេសឡាវ
2022-12-01 10:39:20cri
Share with:

      ថ្ងៃទី៣០ ខែវិច្ឆិកា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Thongloun អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវនិងជាប្រធានរដ្ឋប្រទេសឡាវនៅវិមានសភាប្រជាជនចិន ។ ភាគីទាំងពីរបានគូសបញ្ជាក់ថា គួរតែប្រកាន់ខ្ជាប់គោលការណ៍ណែនាំស្តីពី “រក្សាស្ថិរភាពក្នុងរយៈពេលយូរ សុខដុមរមនា ជឿទុកចិត្តគ្នា និងធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ- ឈ្នះ ” និងស្មារតីស្តីពី “អ្នកជិតខាងល្អ មិត្តភក្តិល្អ សមមិត្តល្អនិងដៃគូល្អ ” ក្នុងន័យធ្វើឱ្យកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងឡាវមានភាពកាន់តែស៊ីជម្រៅ ខិតខំប្រឹងប្រែងនិងរួមចំណែកដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

      ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ខ្ញុំរីករាយរួមសហការជាមួយលោក Thongloun ដើម្បីជំរុញឱ្យកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងឡាវឱ្យមានភាពកាន់តែរឹងមាំនិងស៊ីជម្រៅ ដើរកាន់តែឆ្ងាយកាន់តែរឹងមាំ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាជំរុញសន្តិភាព ស្ថិរភាព វឌ្ឍនភាពនិងវិបុលភាពក្នុងតំបន់ផងដែរ ។

      ជាការឆ្លើយតប លោក Thongloun បានថ្លែងថា ក្នុងបរិបទដែលពិភពលោកបាននិងកំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ប្រទេសចិនជាកម្លាំងដ៏សំខាន់សម្រាប់រក្សាសន្តិភាពនិងស្ថិរភាពរបស់សកលលោក ក៏ដូចជាបានខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍរួមនិងការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ ជឿជាក់ថា ក្រោមការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ប្រទេសចិនពិតជានឹងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងគោលដៅភារកិច្ចគ្រប់ផ្នែកដែលសមាជបក្សលើកទី២០បានកំណត់ ក៏ដូចជាសម្រេចបាននូវគោលដៅមួយរយឆ្នាំទីពីរតាមពេលកំណត់ផងដែរ ៕



 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស