ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានប្រព័ន្ធបម្រុងសហរដ្ឋអាមេរិក៖អាមេរិកនឹងបន្តដំឡើងអត្រាការប្រាក់ ប៉ុន្តែនឹងធ្វើជាសន្សឹមៗ
2022-12-01 13:12:15cri
Share with:

      ថ្ងៃទី៣០ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ ពេលថ្លែងសុន្ទរកថានៅសមាគមBrookingsអាមេរិកលោកJerome Powellប្រធានប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបានលើកឡើងថា មធ្យោបាយដំឡើងអត្រាការប្រាក់របស់ប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកនឹងបន្តដំណើរការមួយរយៈពេលទៀត ប៉ុន្តែ ក្នុងពេលជាមួយគ្នានេះ លោកក៏បានលើកឡើងដែរថា បើឆាប់បំផុត ជំហានដំឡើងអត្រាការប្រាក់ប្រហែលនឹងបង្អង់ល្បឿននៅខែធ្នូនេះ។

      គួររំលឹកថា ដើម្បីឆ្លើយតបនឹងអតិផរណាខ្ពស់ ឆ្នាំនេះ ប្រព័ន្ធបម្រុងសហរដ្ឋអាមេរិកបានដំឡើងអត្រាការប្រាក់ជាច្រើនលើករួចហើយ ក្នុងនោះ នៅខែមិថុនា ខែកក្កដា ខែកញ្ញានិងខែវិច្ឆិកាសុទ្ធតែបានដំឡើងអត្រាការប្រាក់០,៧៥%៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស