ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖សហគមន៍អន្តរជាតិគួរជួយប្រជាជនប៉ាឡេស្ទីនឱ្យសម្រេចបាននូវសុបិនស្តីពីការបង្កើតរដ្ឋដ៏ឯករាជ្យក្នុងពេលឆាប់ៗ
2022-12-01 13:13:06cri
Share with:

      ក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបើកធ្វើនៅថ្ងៃទី៣០ខែវិច្ឆិកា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា សហគមន៍អន្តរជាតិគួរប្រកាន់ខ្ជាប់យ៉ាងមុតមាំមិនងាករេនូវ”ផែនការប្រទេសពីរ” ដោយតម្កល់ទុកបញ្ហាប៉ាឡេស្ទីនក្នុងឋានៈអាទិភាពនៃរបៀបវាៈអន្តរជាតិ ដើម្បីជួយប្រជាជនប៉ាឡេស្ទីនឱ្យសម្រេចបាននូវសុបិនស្តីពីការបង្កើតរដ្ឋដ៏ឯករាជ្យក្នុងពេលឆាប់ៗ។

      ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោកZhao Lijianបានថ្លែងថា បញ្ហាប៉ាឡេស្ទីនជាគន្លឹះនៃបញ្ហាមជ្ឈិមបូព៌ាដែលពាក់ព័ន្ធដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពាក់ព័ន្ធដល់សមភាពនិងយុត្តិធម៌អន្តរជាតិផងដែរ។ ប្រទេសចិននឹងបន្តរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមចំណែកវិជ្ជមានក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែងសន្តិសុខជាទូទៅនិងវិបុលភាពរួមក្នុងតំបន់មជ្ឈិមបូព៌ា៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស