ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ីចូលក្រាបបង្គំគាល់ប្រមុខរដ្ឋជាលើកដំបូង បន្ទាប់ពីឡើងកាន់មុខតំណែង
2022-11-30 13:19:39cri
Share with:

      រសៀលថ្ងៃទី២៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Anwar នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ី បានចូលក្រាបបង្គំគាល់ព្រះចៅស៊ុលតង់ AbdullahibniSultan Ahmad Shah ប្រមុខរដ្ឋនៃប្រទេសម៉ាឡេស៊ី ។ ពិធីសវនាការបានចាប់ផ្តើមពីម៉ោង១៧ រសៀលថ្ងៃដដែល បន្ទាប់ពីបញ្ចប់ពិធី ម៉ាឡេស៊ីមិនបានប្រកាសពីខ្លឹមសារនៃពិធីសវនាការទេ ។

      ដោយមកពីប្រជាជនម៉ាឡេស៊ីរំពឹងថា នាយករដ្ឋមន្ត្រីថ្មីនឹងប្រកាសពីសមាសភាពគណៈរដ្ឋមន្ត្រី បានជាក្នុងប៉ុន្មានថ្ងៃកន្លងមក មជ្ឈដ្ឋានខាងក្រៅយកចិត្តទុកដាក់ជាពិសេសដល់សកម្មភាពរបស់លោក Anwar ។ ថ្ងៃទី២៨ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Anwar បានប្រាប់ទៅកាន់ប្រព័ន្ធសារព័ត៌មានថា ដោយមកពីសម័្ពន្ធបក្សកាន់អំណាចអាណត្តិនេះ គឺបង្កើតឡើងដោយគណបក្សជាច្រើន បានជាលោកត្រូវតែធ្វើការពិគ្រោះពិភាក្សាជាមួយបណ្តាភាគីនានាឱ្យបានកាន់តែទូលំទូលាយ ហើយក៏ត្រូវចំណាយពេលវេលាកាន់តែច្រើនដើម្បីជ្រើសតាំងសមាសភាពគណៈរដ្ឋមន្ត្រីផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស