ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនផ្ញើសារអបអរសាទរចំពោះការបើកមហាសន្និបាតរំលឹក"ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន"របស់អង្គការសហប្រជាជាតិ
2022-11-30 13:23:48cri
Share with:

      ថ្ងៃទី២៩ខែវិច្ឆិកា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារអបអរសាទរការបើកមហាសន្និបាតរំលឹក"ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន"របស់អង្គការសហប្រជាជាតិ។

      ថ្លែងក្នុងសារលិខិត លោកស៊ីជីនភីងបានលើកឡើងថា បញ្ហាប៉ាឡេស្ទីនជាគន្លឹះនៃបញ្ហាមជ្ឈិមបូព៌ា ។ការដោះស្រាយបញ្ហាប៉ាឡេស្ទីនដោយយុត្តិធម៌និងគ្រប់ជ្រុយជ្រោយ វាពាក់ព័ន្ធដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពាក់ព័ន្ធដល់សមភាពនិងយុត្តិធម៌អន្តរជាតិផងដែរ។ ការរួមរស់នៅដោយសន្តិភាពរវាងប្រទេសទាំងពីរប៉ាឡេស្ទីននិងអ៊ីស្រាអែល និងការរួមគ្នារីកចម្រើនទៅមុខរបស់ជនជាតិធំទាំងពីរគឺជនជាតិជីព្វនិងអារ៉ាប់ វាសមស្របនឹងផលប្រយោជន៍ដ៏វែងឆ្ងាយរបស់ភាគីទាំងពីរ ហើយក៏ជាក្តីរំពឹងទុករួមរបស់ប្រជាជននៃប្រទេសនានាផងដែរ។ សហគមន៍អន្តរជាតិគួរប្រកាន់ខ្ជាប់"ផែនការប្រទេសពីរ"យ៉ាងមុតមាំមិនងាករេ ហើយតម្កល់ទុកបញ្ហាប៉ាឡេស្ទីនក្នុងឋានៈអាទិភាពនៃរបៀបវារៈអន្តរជាតិ ដើម្បីជួយប្រជាជនប៉ាឡេស្ទីនឱ្យសម្រេចបាននូវសុបិនបង្កើតរដ្ឋឯករាជ្យក្នុងពេលឆាប់ៗ។

      លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រទេសធំដែលមានទំនួលខុសត្រូវ ចិននឹងបន្តរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមចំណែកវិជ្ជមានក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែងសន្តិសុខជាទូទៅនិងវិបុលភាពរួមក្នុងតំបន់មជ្ឈិមបូព៌ា៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស