ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា អង់គ្លេសគួរតែគោរពការពិតជាក់ស្តែង និងបញ្ឈប់ការលេងល្បែងស្តង់ដារពីរ
2022-11-30 10:28:21cri
Share with:

      សំដៅចំពោះករណីដែលលោក SunakSteve នាយករដ្ឋមន្ត្រីអង់គ្លេសរិះគន់ពីគោលនយោបាយបង្ការនិងគ្រប់គ្រង់ជំងឺឆ្លងរបស់ចិន ក្នុងនោះបូករួមទាំងចោទថា ចិនបានវាយដំនិងចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់នៃប្រព័ន្ធសារព័ត៌មានBBCផងដែរ  លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី២៩ ខែវិច្ឆិកាថា ពាក្យសំដីរបស់អង់គ្លេសមិនខ្វល់ពីការពិតជាក់ស្តែង និយាយប្រែសជាខ្មៅ ដែលបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល ប្រទេសចិនប្រឆាំងយ៉ាងដាច់ខាតចំពោះរឿងនេះ ។

      លោក Zhao Lijian បានលើកឡើងថា អាជ្ញាធរក្រុងសៀងហៃទទួលបានដំណឹងថា រឿងនេះបានកើតឡើងនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ការពិតគឺដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ប៉ូលីសក្រុងសៀងហៃបានណែនាំឱ្យអ្នកដែលនៅជុំគ្នានៅមាត់ផ្លូវមួយកន្លែងចាកចេញពីទីតាំងនេះ ក្នុងនោះបូករួមទាំងអ្នកសារព័ត៌មានម្នាក់នៃប្រព័ន្ធសារព័ត៌មានBBCដែលប្រចាំនៅក្រុងសៀងហៃផងដែរ ។ ខណៈពេលប៉ូលីសបានប្រាប់យ៉ា់ងច្បាស់ទៅកាន់អ្នកសារព័ត៌មានរូបនេះថា អ្នកដែលនៅជុំគ្នាគួរតែចាកចេញពីទីតាំងនេះ តែអ្នកសារព័ត៌មានរូបនេះបដិសោធចាកចេញ ថែមទាំងមិនបានបង្ហាញពីអត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់ខ្លួន ប៉ូលីសក៏បានបង្ខំនាំខ្លួនពួកគេចេញពីទីនោះ រួចពិនិត្យបញ្ជាក់ពីអត្តសញ្ញាណរបស់ពួកគេ ព្រមទាំងបានណែនាំពីច្បាប់ចិនផង ហើយក៏អនុញ្ញតឱ្យត្រឡប់ទៅវិញ ការងាររបស់ប៉ូលីសបានអនុវត្តច្បាប់ក្រោមក្របខ័ណ្ឌច្បាប់ទាំងស្រុង ។

         លោក Zhao Lijian បានគូសបញ្ជាក់ថា អ្នកសារព័ត៌មានបរទេសមានសិទ្ធិយកបទសម្ភាសន៍ស្របច្បាប់នៅប្រទេសចិន តែព្រមពេលជាមួយគ្នានេះ ចាំបាច់ត្រូវគោរពច្បាប់កំណត់របស់ប្រទេសចិន មិនត្រូវធ្វើសកម្មភាពផ្ទុយពីតួនាទីរបស់អ្នកសារព័ត៌មានទេ ទោះជាប្រព័ន្ធសារព័ត៌មានណាមួយក៏មិនមែនជាករណីលើកលែងឡើយ វាគ្មានប៉ះពាល់ដល់សេរីភាពព័ត៌មាននោះឡើយ  ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស