ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់៖សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងខ្លាំងក្លាវិញចំពោះ«សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិក
2022-11-30 13:22:17cri
Share with:

      ថ្ងៃទី២៩ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោកRobert Habeckឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងការពារអាកាសធាតុនៃប្រទេសអាល្លឺម៉ង់បានថ្លែងថា សហភាពអឺរ៉ុបនឹងឆ្លើយតបយ៉ាងខ្លាំងក្លាវិញចំពោះ«សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»របស់អាមេរិក ហើយសហភាពអឺរ៉ុបក៏នឹងត្រៀមខ្លួនឱ្យបានល្អក្នុងការប៉ះទង្គិចផ្នែកពាណិជ្ជកម្មជាមួយអាមេរិកផងដែរ។

      លោកRobert Habeckបានថ្លែងថា «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»ដែលមានទំហំទឹកប្រាក់៣សែន៧ម៉ឺនលានដុល្លារអាមេរិករបស់អាមេរិកធ្វើឱ្យសហគ្រាសអាមេរិកទទួលបានផលប្រយោជន៍ ដូច្នេះ អឺរ៉ុបត្រូវចាត់វិធានការស្រដៀងគ្នាដើម្បីឆ្លើយតបវិញ។ លោកRobert Habeckបានថ្លែងបន្តថា វិធានការដែលអាមេរិកបានអនុវត្តដើម្បីកាត់បន្ថយអតិផរណា វាមិនសមស្របនឹងគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោកនោះទេ ចាំបាច់ត្រូវមានផែនការអឺរ៉ុបដូចគ្នាមួយ។

      លោកបានគូសបញ្ជាក់ថា នៅឆ្នាំ២០២៣ រដ្ឋាភិបាលអាល្លឺម៉ង់នឹងខំប្រឹងយ៉ាងពេញទំហឹង ដើម្បីជំរុញការធ្វើបរិវត្តកម្មថាមពលនិងកំណែទម្រង់ពីឬសគល់នៃសេដ្ឋកិច្ចឌីជីថល៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស