ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកJohn Rossសេដ្ឋវិទូអង់គ្លេសថ្លែងថា រដ្ឋាភិបាលចិនដែលបានជួយសង្រ្គោះអាយុជីវិតមនុស្សរាប់លាននាក់ មិនគួរត្រូវគេយល់ច្រឡំខាងសេដ្ឋកិច្ចនោះទេ
2022-11-29 15:12:40cri
Share with:

      ការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានអូសបន្លាយអស់រយៈពេលជិត៣ឆ្នាំហើយ ខណៈពេលបណ្តាប្រទេសនានានាំគ្នាប្រកាសពីការបញ្ចប់នៃការរីករាលដាលនៃជំងឺឆ្លង ព្រមទាំងចាត់វិធានការអសកម្មក្នុងការឆ្លើយតបនឹងជំងឺឆ្លង រដ្ឋាភិបាលចិននៅតែប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជនជាអាទិភាព តម្កល់ទុកអាយុជីវិតជាចម្បង ក៏ដូចជាប្រកាន់ខ្ជាប់ការបង្ការនិងគ្រប់គ្រងជំងឺឆ្លង។ ប្រឈមមុខនឹងភាពលំបាកនៃការងើបឡើងវិញរបស់សេដ្ឋកិច្ចពិភពលោក និងទំនាក់ទំនងរវាងវិធានការបង្ការជំងឺឆ្លងនិងការអភិវឌ្ឍសេដ្ឋកិច្ច លោកJohn Rossសេដ្ឋវិទូអង់គ្លេសបានថ្លែងថា អ្វីដែលហៅថាការរីករាលដាលនៃជំងឺឆ្លងនៅលោកខាងលិចបានបញ្ចប់ គឺជារឿងមិនពិតនិងគួរឱ្យអស់សំណើចទាំងស្រុង ឥឡូវនេះគឺជាគ្រាដែលសេដ្ឋកិច្ចពិភពលោកមានភាពអាក្រក់បំផុតក្នុងរយៈពេល៤០ឆ្នាំកន្លងមក រីឯសេដ្ឋកិច្ចចិននៅតែល្អជាងអាមេរិកនិងអឺរ៉ុបយ៉ាងច្រើនដដែល។

      លោកJohn Rossបានថ្លែងទៀតថា ជាបឋម ប្រជាជនចិនគួរថ្លែងអំណរគុណចំពោះរដ្ឋាភិបាលដែលបានចាត់វិធានការយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បន្ទាប់មក ពួកគេក៏គួរយល់ដឹងថា រដ្ឋាភិបាលចិនក៏បានទទួលជោគជ័យខាងគោលនយោបាយសេដ្ឋកិច្ចផងដែរ។ ប្រាកដណាស់ កំណើនសេដ្ឋកិច្ចចិនបានបង្អង់ល្បឿនបន្តិច ប៉ុន្តែមូលហេតុសំខាន់មិនមែនដោយសារការរីករាលដាលនៃជំងឺឆ្លងនោះទេ។ កត្តាដ៏សំខាន់បំផុតគឺសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងសភាពដ៏អាក្រក់ណាស់ ក្នុងបរិបទបែបនេះ អាចនិយាយបានថា សមិទ្ធផលដែលប្រទេសចិនទទួលបានលើវិស័យសេដ្ឋកិច្ចនៅតែគួរឱ្យកត់សម្គាល់ដដែល៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស