ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនបង្កើតវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្ត ក្នុងន័យជំរុញការធ្វើអន្តរជាតូបនីយកម្មស្តង់ដាររថយន្តថែមមួយកម្រិតទៀត
2022-11-29 10:25:04cri
Share with:

      ថ្ងៃទី២៨ ខែវិច្ឆិកា វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្តរបស់ប្រទេសចិនបានត្រូវបង្កើតឡើងនៅក្រុង ធៀនជីន នេះជាស្ថាប័នសិក្សាស្រាវជ្រាវតែមួយគត់របស់ប្រទេសចិន ដែលមានឯកទេសសិក្សាស្រាវជ្រាវអំពីស្តង់ដារនិងការប្រើប្រាស់រថយន្តនាពេលបច្ចុប្បន្ន ។

      អ្នកសារព័ត៌មានទទួលបានដំណឹងថា វិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីស្តង់ដាររថយន្តរបស់ប្រទេសចិន នឹងទទួលបន្ទុកការគ្រប់គ្រងបច្ចេកទេសរបស់ស្តង់ដាររដ្ឋនិងស្តង់ដារមុខរបរលើវិស័យរថយន្ត ព្រមនិងតំណាងឱ្យប្រទេសចិនចូលរួមកិច្ចសម្របសម្រួលនិងតាក់តែងច្បាប់កំណត់ស្តីពីស្តង់ដាររថយន្តអន្តរជាតិរបស់អង្គការសហប្រជាជាតិ និងស្ថាប័នផ្សេងទៀត ។ នៅពេលអនាគត វិទ្យាស្ថាននេះនឹងផ្តោតសំខាន់លើការសិក្សាស្រាវជ្រាវអំពីស្តង់ដាររបស់បច្ចេកទេសរថយន្តឈានមុខចំនួនជាង១០ គម្រោង ព្រមនិងជំរុញការតាក់តែងស្តង់ដារថ្មីចំនួនជាង៨០ ។ គម្រោងតាក់តែងស្តង់ដាររថយន្តអន្តរជាតិដែលចិនសហការជាមួយប្រទេសរីកលូតលាស់ខាងវិស័យរថយន្ត និងប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ ”មានចំនួន១៥គម្រោង ។

      អ្នកទទួលខុសត្រូវនៃនិយតករទីផ្សាររបស់ចិនបានថ្លែងថា នៅជំហានក្រោយ ចិននឹងជំរុញការធ្វើអន្តរជាតូបនីយកម្មស្តង់ដាររថយន្តថែមមួយកម្រិតទៀត ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស