ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលី
2022-11-29 13:35:16cri
Share with:

    រសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលីដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។

    ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងម៉ុងហ្គោលីគឺជាប្រទេសជិតខាងដ៏សំខាន់រវាងគ្នានិងគ្នា ហើយការរក្សាបាននូវទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពនិងសុខដុមនីយកម្មដែលប្រកបដោយស្ថិរភាពជាយូរអង្វែងរវាងចិននិងម៉ុងហ្គោលី វាសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជននៃប្រទេសទាំងពីរ ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវទស្សនៈជិតស្និទ្ធ ស្មោះត្រង់ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងប្រកបដោយបរិយាប័ន្នព្រមនិងគោលនយោបាយការទូតជាមួយប្រទេសជិតខាងដែលមានមេត្រីភាពជាមួយប្រទេសជិតខាងនិងចាត់ទុកប្រទេសជិតខាងជាដៃគូ ហើយយកចិត្តទុកដាក់ខ្ពស់ចំពោះការធ្វើឱ្យស៊ីជម្រៅនូវចំណងមិត្តភាពនិងការកសាងទំនុកចិត្តរវាងគ្នានិងគ្នា ក៏ដូចជាការរួមបញ្ចូលនៃផលប្រយោជន៍រវាងចិននិងម៉ុងហ្គោលី ។ ប្រទេសចិនរីករាយរួមសហការជាមួយម៉ុងហ្គោលីដើម្បីចាត់ទុកការបង្កើតសហគមន៍រួមវាសនារបស់ប្រទេសទាំងពីរជាការណែនាំ ក្នុងន័យជំរុញឱ្យទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងម៉ុងហ្គោលីដើរកាន់តែឆ្ងាយកាន់តែរឹងមាំ ក៏ដូចជាផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ ។

    ជាការឆ្លើយតប លោក Ukhnaagiin Khurelsuh បានលើកឡើងថា ម៉ុងហ្គោលីរីករាយរក្សាការប្រាស្រ័យទាក់ទងខាងនយោបាយយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន គាំទ្រគ្នាទៅវិញទៅមកយ៉ាងមុតមាំនិងគោរពផ្លូវអភិវឌ្ឍន៍ដែលបានជ្រើសរើសរៀងៗខ្លួន ។ ម៉ុងហ្គោលីសូមវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់ចិនក្នុងការគាំពារសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់ពិភពលោកព្រមទាំងប្រព័ន្ធអន្តរជាតិដែលតម្កល់ទុកអង្គការសហប្រជាជាតិជាស្នូល ហើយរីករាយបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រលជាមួយប្រទេសចិនក្នុងកិច្ចការអន្តរជាតិដើម្បីរួមចំណែកក្នុងការគាំពារសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស