ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាជាមួយលោកស្រី Battsetseg Batmunkh រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី
2022-11-29 15:38:40cri
Share with:

    នៅថ្ងៃទី ២៨ ខែវិច្ឆិកា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាតាមការណាត់ជាមួយលោកស្រី Battsetseg Batmunkh រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលីដែលអមដំណើរលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលីដើម្បីបំពេញទស្សនកិច្ចនៅប្រទេសចិន ។ លោក Wang Yi បានលើកឡើងថា ប្រទេសចិនរីករាយរួមសហការជាមួយម៉ុងហ្គោលីដោយចាត់ទុកដំណើរទស្សនកិច្ចលើកនេះជាកាលានុវត្តភាពមួយដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់មេដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាបង្កើនការផ្លាស់ប្តូរខាងអភិបាលកិច្ចថែមមួយកម្រិតទៀតដើម្បីខិតខំប្រឹងប្រែងបោះជំហានទៅកាន់ទិសដៅធំនៃការបង្កើតសហគមន៍រួមវាសនារបស់ប្រទេសទាំងពីរ ។

    ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ប្រទេសចិនសូមកោតសរសើរចំពោះគណបក្សប្រជាជនម៉ុងហ្គោលីដែលបានប្រកាន់ខ្ជាប់គោលនយោបាយមេត្រីភាពជាមួយចិន ហើយរីករាយរួមសហការជាមួយម៉ុងហ្គោលីដើម្បីគាំទ្រយ៉ាងមុតមាំដល់ការគាំពារសិទ្ធិនិងផលប្រយោជន៍ដ៏ត្រឹមត្រូវនិងស្របច្បាប់រៀងៗខ្លួន ។ កិច្ចសហប្រតិបត្តិការរវាងចិននិងម៉ុងហ្គោលីមានសក្តានុពលដ៏ធំធេងនិងមានលំហដ៏ទូលំទូលាយដែលបាននាំមូកនូវឱកាសអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ។ ប្រទេសចិនរីករាយរួមសហការជាមួយម៉ុងហ្គោលីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម ធនធានរ៉ែ គយ ហេដ្ឋារចនាសម្ព័ន្ធនិងការបង្ការរហោឋានកម្មជាដើម ។

    ជាការឆ្លើយតប លោកស្រី Battsetseg Batmunkh បានថ្លែងថា ម៉ុងហ្គោលីរំពឹងថា នឹងរួមសហការជាមួយប្រទេសចិនដើម្បីរួមគ្នាជំរុញការកសាងគម្រោងសំខាន់ៗនិងតភ្ជាប់គ្នា ក៏ដូចជាជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីថែមទៀត ។ ម៉ុងហ្គោលីគាំទ្រគំនិតផ្តួចផ្តើមអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិដូចជា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិងគំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយប្រទេសចិន ហើយមានឆន្ទៈក្នុងការបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើផ្ទៃអន្តរជាតិ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស