ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅប្រទេសចិន៖ រីករាយធ្វើដំណើរស្របជាមួយការអភិវឌ្ឍដោយល្បឿនលឿនរបស់ប្រទេសចិន
2022-11-29 15:43:14cri
Share with:

  ថ្ងៃទី២៧ខែវិច្ឆិកា  លោក Ukhnaagiin Khurelsuhប្រធានាធិបតីម៉ុងហ្គោលីអញ្ជើញមកដល់ទីក្រុងប៉េកាំង   ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចនៅប្រទេសចិនជាលើកដំបូងតាំងពីលោកបានឡើងកាន់អំណាចជាប្រធានាធិបតីម៉ុងហ្គោលី។  មុនពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីម៉ុងហ្គោលីនៅប្រទេសចិន  អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សមជ្ឈិមចិនបានយកបទសម្ភាសន៍ផ្តាច់មុខជាមួយលោកTuvshin Badral  ឯកអគ្គរដ្ឋទូតម៉ុងហ្គោលីប្រចាំនៅប្រទេសចិន។  លោកបានថ្លែងថា ប្រទេសចិនគឺជា"អ្នកជិតខាងដ៏ល្អរបស់ម៉ុងហ្គោលីដែលមិនអាចកាត់ថ្លៃបាន"    ម៉ុងហ្គោលីរួមដំណើរស្របជាមួយការអភិវឌ្ឍដោយល្បឿនលឿនរបស់ប្រទេសចិន។

     លោកឯកអគ្គរដ្ឋទូតBadralបានថ្លែងបន្តថា   ការដែលប្រទេសម៉ុងហ្គោលីនិងប្រទេសចិនពង្រីកទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធ  និងពង្រឹងកិច្ចសហប្រតិបត្តិការគឺសមស្របនឹងផលប្រយោជន៍រួមរបស់ភាគីទាំង២។  ប្រទេសម៉ុងហ្គោលីរីករាយរួមដំណើរស្របជាមួយការអភិវឌ្ឍដោយល្បឿនលឿនរបស់ប្រទេសចិន៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស