ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវល្បឿនលឿនPingYi ដែលជាផ្លូវល្បឿនលឿនឆ្លាតវៃទីមួយរបស់ខេត្ត ហ៊ូណាន ប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ទាំងស្រុង
2022-11-29 13:30:50cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ ផ្លូវល្បឿនលឿនពីតំបន់Pingjiang ដល់តំបន់ Yiyang ដែលជាផ្លូវល្បឿនលឿនឆ្លាតវៃទីមួយរបស់ខេត្ត ហ៊ូណាន ប្រទេសចិនបានដាក់ឱ្យប្រើប្រាស់ទាំងស្រុង ។ តាមការផ្សាយដំណឹងឱ្យដឹងថា ផ្លូវល្បឿនលឿនPingYi បានប្រើប្រាស់បច្ចេកទេសឈានមុខជាច្រើន ដូចជាទិន្នន័យធំ បណ្តាញIOT និងភាពឆ្លាតវៃសិប្បនិមិត្តជាដើម ដែលអាចសម្រេចបាននូវមុខងារ ដូចជាការកាត់បន្ថយការកកស្ទះចរាចរណ៍ និងការព្យាករណ៍ពីហានិភ័យនៃឧបទ្ទវហេតុចរាចរណ៍ជាដើម ដើម្បីធានាសុវត្ថិភាពនៃការធ្វើចរាចរណ៍និងលើកកម្ពស់ប្រសិទ្ធភាពចរាចរណ៍ថែមមួយកម្រិតទៀត ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស