ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានក្រុមប្រឹក្សាអឺរ៉ុបនឹងបំពេញទស្សនកិច្ចនៅប្រទេសចិន ក្រសួងការបរទេសចិនថ្លែងថា នេះនឹងជាកិច្ចជំនួបផ្លូវការលើកដំបូងរវាងមេដឹកនាំចិននិងមេដឹកនាំនៃអង្គការសហភាពអឺរ៉ុបបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០
2022-11-29 14:35:32cri
Share with:

តបតាមសេចក្តីអញ្ជើញរបស់លោកប្រធានរដ្ឋចិន Xi Jinping លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនឹងបំពេញទស្សនកិច្ចនៅប្រទេសចិននៅថ្ងៃទី១ខែធ្នូឆ្នាំ២០២២ខាងមុខនេះ ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅពេលឆ្លើយសំណួរក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី២៨ខែវិចិ្ឆកាថា នេះជាកិច្ចជំនួបផ្លូវការលើកដំបូងរវាងមេដឹកនាំចិននិងមេដឹកនាំនៃអង្គការសហភាពអឺរ៉ុបបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ។

លោក Zhao Lijian បានលើកឡើងថា ក្នុងអំឡុងពេលទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping នឹងជួបពិភាក្សាការងារជាមួយលោក Charles Michel ហើយលោក Li Keqiang នាយករដ្ឋមន្ត្រីចិននិងលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនក៏នឹងជួបសន្ទនាជាមួយលោក Charles Michel ដោយឡែកពីគ្នាផងដែរ ។ មេដឹកនាំភាគីទាំងពីរនឹងផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងរវាងចិននិងអឺរ៉ុបព្រមទាំងបញ្ហាក្នុងតំបន់និងអន្តរជាតិដែលយកចិត្តទុកដាក់ដូចគ្នា ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស