ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិចេញផ្សាយសេចក្តីថ្លែងការណ៍អំពីគំនិតផ្តួចផ្តើមស្តីពីគម្លាតទិន្នន័យ
2022-11-29 14:43:39cri
Share with:

    កាលពីថ្ងៃទី២៨ខែវិចិ្ឆកាតាមម៉ោងក្នុងតំបន់ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយសេចក្តីថ្លែងការណ៍ក្រោមចំណងជើងថា មេដឹកនាំប្រទេស G20 ស្វាគមន៍គំនិតផ្តួចផ្តើមស្តីពីគម្លាតទិន្នន័យថ្មីDGI ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ភាពបរិយាប័ន្ននិងការច្នៃប្រឌិតថ្មីខាងហិរញ្ញវត្ថុ ។

    សេចក្តីថ្លែងការណ៍ចែងថា មេដឹកនាំប្រទេស G20 សម្តែងការស្វាគមន៍ចំពោះផែនការផ្តួចផ្តើមស្តីពីគម្លាតទិន្នន័យក្នុងសេចក្តីប្រកាសនៃកិច្ចប្រជុំកោះបាលីរបស់មេដឹកនាំប្រទេស G20 ហើយសំណូមពរឱ្យអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ គណៈកម្មាធិការលំនឹងហិរញ្ញវត្ថុនិងក្រុមការងារប្រឹក្សាយោបល់អន្តរជាតិចាប់ផ្តើមបំពេញបន្ថែមកង្វះខាតខាងទិន្នន័យពាក់ព័ន្ធ ព្រមទាំងរាយការណ៍ពីដំណើរវិវឌ្ឍន៍នៅឆមាសទីពីរឆ្នាំ២០២៣ផងដែរ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស