ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមអវកាសយានិកចំនួន៦រូបនឹងផ្លាស់វេនតាមគន្លងតារាវីថីជាលើកដំបូង
2022-11-28 19:21:55cri
Share with:

  តាមការផ្សាយដំណឹងនៃការិយាល័យវិស្វកម្មយានអវកាសផ្ទុកមនុស្សនៃប្រទេសចិននៅថ្ងៃទី២៨ ខែវិច្ឆិកាបានឱ្យដឹងថា យានអវកាសShen zhou-15នឹងត្រូវបាញ់បង្ហោះនៅវេលាម៉ោង២៣និង៨នាទីថ្ងៃទី២៩ខែវិច្ឆិកានេះ។ អវកាសយានិកចិនបីរូបគឺលោកFei Junlong លោកDeng Qingmin និងលោកZhang Luនឹងបំពេញភារកិច្ចហោះហើរតាមរយៈយានអវកាសShen zhou-15

ភារកិច្ចហោះហើរតាមរយៈយានអវកាសShen zhou-15 ជាភារកិច្ចចុងក្រោយក្នុងដំណាក់កាលកសាងស្ថានីយអវកាសចិន ហើយក៏ជាភារកិច្ចដំបូងសម្រាប់ដំណាក់កាលថ្មី ដែលជិតនឹងឈានចូល ។ ក្នុងការហោះហើររយៈពេលជាងកន្លះឆ្នាំខាងមុខ អវកាសយានិកទាំងឡាយនិងធ្វើតេសត្តក្នុងគន្លងតារាវិថីកាន់តែច្រើន ក្រៅពីនេះយានអវកាសShen zhou-14 នឹងធ្វើការផ្លាស់វេនតាមគន្លងតារាវិថីជាលើកដំបូង អវកាសយានិកចិនចំនួន៦រូបនឹងហោះហើរតាមគន្លងតារាវិថីក្នុងពេលដំណាលគ្នា ៕



អ្នកបកប្រែ:郭翔青
ប្លុកពិសេស