ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ"វេទិកាសិទ្ធិមនុស្សអាស៊ី៖បរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសិទ្ធិមនុស្ស"បានបិទបញ្ចប់
2022-11-28 15:51:11cri
Share with:

           ថ្ងៃទី២៧ខែវិច្ឆិកា     សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ"វេទិកាសិទ្ធិមនុស្សអាស៊ី៖បរិស្ថានបម្រែបម្រួលអាកាសធាតុនិងសិទ្ធិមនុស្ស" ដែលរៀបចំដោយសកលវិទ្យាល័យប្រជាជនប្រទេសចិន ដែលមានរយៈពេល២ថ្ងៃ បានបិទបញ្ចប់។  វេទិកានេះបានបូកសរុបបទពិសោធនិងសមិទ្ធផលខាងការការពារបរិស្ថាននិងសិទ្ធិមនុស្សរបស់បណ្តាប្រទេសអាស៊ីក្នុងមួយទសវត្សរ៍កន្លងមក  ហើយបានពិភាក្សាអំពីសិទ្ធិបរិស្ថានតាមចក្ខុវិស័យសិទ្ធិមនុស្ស និងការសម្រេចបានសិទ្ធិទាំងនេះក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ។ អ្នកជំនាញនិងអ្នកបញ្ញវន្តមកពីប្រទេសនិងតំបន់ជាង២០នៃអាស៊ីបានចូលរួមក្នុងវេទិកាលើកនេះ។

          ភ្ញៀវកិតិ្តយសដែលចូលរួមសិក្ខាសាលាបានថ្លែងថា  បម្រែបម្រួលអាកាសធាតុគឺជាបញ្ហាបរិស្ថានដ៏ធ្ងន់ធ្ងរបំផុតមួយដែលមនុស្សជាតិកំពុងប្រឈមមុខ  ហើយវាក៏ជាការប្រឈមដ៏សំខាន់បំផុតមួយនៅក្នុងសតវត្សទី២១នេះផងដែរ។  ការធ្វើអភិបាលកិច្ចបរិស្ថានដែលតម្កល់សិទ្ធិជាមូលដ្ឋាន បូករួមទាំងសិទ្ធិបរិស្ថានល្អ សិទ្ធិធម្មជាតិ សិទ្ធិមនុស្សនិងសិទ្ធិអភិបាលកិច្ចបរិស្ថាននិងអាកាសធាតុដែលជំរុញភាពចូលរួម ភាពជាតំណាង និងតម្លាភាព  គឺជាខ្លឹមសារចម្បងនៃធម្មនុញ្ញបរិស្ថាន  ហើយមានសារៈសំខាន់ណាស់ចំពោះ ការសម្រេចបាននូវសេចក្តីថ្លៃថ្នូរនិងសមភាពរបស់មនុស្សជាតិ និងគុណតម្លៃដូចជា និរន្តរភាពអេកូឡូស៊ីឬអាកាសធាតុជាដើម៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស