ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានជប៉ុន៖មេដឹកនាំបក្សKomeitoជប៉ុនកំពុងស្វែងរកឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីក្រាលផ្លូវសម្រាប់ពង្រឹងទំនាក់ទំនងរវាងចិននិងជប៉ុន
2022-11-28 14:12:43cri
Share with:

      ថ្ងៃទី២៦ខែវិច្ឆិកា ទីភ្នាក់ងារសារព័ត៌មាន Kyodoជប៉ុនបានដកស្រង់ពាក្យសម្តីរបស់ ឥស្សរជនជប៉ុនថា លោកNatsuo Yamaguchiមេដឹកនាំបក្សKomeitoដែលបានកាន់អំណាចនៃរដ្ឋាភិបាលចម្រុះជប៉ុន កំពុងស្វែងរកឱកាសទៅបំពេញទស្សនកិច្ចនៅប្រទេសចិន។ទីភ្នាក់ងារសារព័ត៌មាន Kyodoជប៉ុនបានអះអាងថា បើអាចធ្វើទៅបាន នោះ វានឹងក្លាយជាដំណើរទស្សនកិច្ចម្តងទៀតរបស់លោកNatsuo Yamaguchi នៅប្រទេសចិនបន្ទាប់ពីរំលងអស់រយៈពេល៣ឆ្នាំនិង៤ខែ ។លោករំពឹងថា អាចឆ្លងតាមរយៈការបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីជំរុញការកែលម្អទំនាក់ទំនងរវាងប្រទេសទាំងពីរ។

      សូមបញ្ជាក់ថា នៅពាក់កណ្តាលខែវិច្ឆិកានេះ លោកNatsuo Yamaguchiបានជួបពិភាក្សាជាមួយលោកKongXuanyouឯកអគ្គរដ្ឋទូតចិនប្រចាំនៅជប៉ុន ដោយបានបង្ហាញពីគោលបំណងដែលចង់បំពេញទស្សនកិច្ចនៅប្រទេសចិននៅខែមករាឆ្នាំ២០២៣។នៅថ្ងៃទី១៥ខែវិច្ឆិកា លោកNatsuo Yamaguchiធ្លាប់បានលើកឡើងថា លោករំពឹងអាចចាត់ទុកកិច្ចជំនួបរវាងជប៉ុននិងចិនជាកាលានុវត្តភាព ដើម្បីជំរុញការផ្លាស់ប្តូរគ្រប់ស្រទាប់ជាន់ថ្នាក់ ក្នុងនោះ ក៏បូករួមទាំងការផ្លាស់ប្តូររវាងគណបក្សនិងគណបក្សផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស