ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូតចិនប្រចាំនៅកាណាដាអះអាងថា កាណាដាបង្កការបដិបក្ខខាងភូមិសាស្រ្តនៅអាស៊ីប៉ាស៊ីហ្វិក ពិតជានឹងរងការថ្កោលទោស
2022-11-28 15:16:26cri
Share with:

ថ្ងៃទី២៧ខែវិច្ឆិកា រដ្ឋាភិបាលកាណាដាបានចេញផ្សាយ “យុទ្ធសាស្ត្រតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”  ក្នុងនោះមានខ្លឹមសារពាក់ព័ន្ធដល់ចិន ដែលបានមួលបង្កាច់ចិននិងឃោសនាបំប៉ោងនូវអ្វីដែលហៅថា “ការគំរាមកំហែងពីប្រទេសចិន” ។ ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យនៃស្ថានទូតចិនប្រចាំនៅកាណាដាបានថ្លែងថា ប្រទេសចិនមានការមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាត ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ការបកស្រាយរបស់កាណាដាចំពោះគោលនយោបាយជាតិនិងអន្តរជាតិរបស់ចិន គឺខុសឆ្គងទាំងស្រុង ។ ប្រទេសចិនប្រកាន់ខ្ជាប់ការអភិវឌ្ឍដោយសន្តិភាព ផ្តួចផ្តើមការបើកទូលាយនិងបរិយាប័ន្ន អនុវត្តកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ ជាស្ថាបនិកនៃសន្តិភាពពិភពលោក ជាអ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោកនិងអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជានិច្ច។ កាណាដាអួតអាងថា ខ្លួន “យល់ច្បាស់”ពីប្រទេសចិន តែតាមពិតគឺនិយាយកុហកទាំងស្រុង ។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា កាណាដាបង្កការបដិបក្ខខាងភូមិសាស្រ្តនៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺខុសឆ្គងទាំងស្រុង ។ កាណាដាធ្វើផ្ទុយនឹងចរន្តសម័យ មិនអើពើពីក្តីបំណងរបស់ប្រជាជននៃតំបន់អាស៊ីប៉ាស៊ីហ្វិក ទទូចធ្វើតាមប្រទេសមួយចំនួនតូចនិងធ្វើ “ការបដិបក្ខជាក្រុម”   កំណត់ខ្សែបន្ទាត់តាមរយៈមនោគមវិជ្ជាជា ជំរុញការ “ផ្តាច់ទំនាក់ទំនង” និង “ផ្តាច់ខ្សែសង្វាក់” ។ ប្រការទាំងនេះ ពិតជានឹងត្រូវប្រជាជនក្នុងតំបន់ថ្កោលទោសជាមិនខាន ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស