ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាអ៊ីរ៉ង់អនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីអ៊ីរ៉ង់ស្នើសុំចូលជាសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃ
2022-11-28 15:00:53cri
Share with:

    នៅថ្ងៃទី ២៧ ខែវិច្ឆិកា សភាអ៊ីរ៉ង់បានអនុម័តដោយសំឡេងគាំទ្រខ្ពស់ចំពោះសេចក្តីព្រាងច្បាប់ស្តីពីអ៊ីរ៉ង់ស្នើសុំចូលជារដ្ឋសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃ ។

     អ្នកនាំពាក្យគណៈកម្មាធិការគោលនយោបាយសន្តិសុខនិងការទូតជាតិនៃសភាអ៊ីរ៉ង់បានថ្លែងបន្ទាប់ពីបញ្ចប់ការបោះឆ្នោតថា ជំហានបន្ទាប់ រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវអនុម័តលើឯកសារពាក់ព័ន្ធដើម្បីបង្កលក្ខណសម្បត្តិសម្រាប់ឱ្យអ៊ីរ៉ង់ចូលជាសមាជិកនៃអង្គការសហប្រតិបតិ្តការសៀងហៃ។

    បន្ទាប់ពីនោះ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានថ្លែងតាមបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃដដែលថា លទ្ធផលនៃការបោះឆ្នោតរបស់សភាអ៊ីរ៉ង់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចក្នុងតំបន់និងអន្តរជាតិព្រមនិងពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ី ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស