ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកFauci អំពាវនាវម្តងទៀតឱ្យចាក់វ៉ាក់សាំងដោយលើកឡើងថា ប្រទេសអាមេរិកនៅតែស្ថិតក្នុងការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩
2022-11-28 15:49:59cri
Share with:

       យោងតាមសារព័ត៌មានអ្នកប្រើប្រាស់និងពាណិជ្ជកម្មអាមេរិក(CNBC)ផ្សាយឱ្យបានដឹងថា  នៅថ្ងៃទី២៧ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់  លោក Anthony S. Fauciប្រធានវិទ្យាស្ថានស្រាវជំងឺអាឡែរហ្សីនិងជំងឺឆ្លងជាតិអាមរិកបានថ្លែងថា     ប្រាកដណាស់ ប្រទេសអាមេរិកនៅតែស្ថិតក្នុងការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ដដែល  លោកមានការព្រួយបារម្ភណាស់ចំពោះស្ថានភាពប្រេះឆានៃនយោបាយអាមេរិក។

     តាមការផ្សាយដំណឹងឱ្យដឹងថា  លោកFauci បានថ្លែងនៅក្នុងកម្មវិធីមួយនៅថ្ងៃដដែលថា"ក្នុងនាមជាមន្ត្រីសុខភាពសាធារណៈមួយរូប  ខ្ញុំមិនចង់ឃើញនរណាម្នាក់រងទុក្ខឬស្លាប់ដោយសារកូវីដ-១៩នោះទេ"  "ខ្ញុំមិនខ្វល់ថាអ្នកជាបក្សសាធារណរដ្ឋដែលជាស្តាំនិយម  ឬអ្នកជាបក្សប្រជាធិបតេយ្យដែលជាឆ្វេងនិយមនោះទេ មនុស្សម្នាក់ៗសុទ្ធតែត្រូវទទួលបានសន្តិសុខខាងសុខភាពសាធារណៈដ៏ល្អប្រសើរ  ប៉ុន្តែរឿងនេះវាមិនបានកើតឡើងទេ" ។

      លោកFauciបានថ្លែងថា បច្ចុប្បន្ននៅប្រទេសអាមេរិកនៅតែមានមនុស្សពី៣រយដល់៤រយនាក់ស្លាប់ដោយសារកូវីដ-១៩ជារៀងរាល់ថ្ងៃ   ហើយអត្រានៃការចាក់វ៉ាក់សាំងដូសជំរុញថ្មីបំផុត គឺមិនដល់១៥ភាគរយផង៕

អ្នកបកប្រែ:冯辉
ប្លុកពិសេស