ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អត្រាគាំទ្រចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនធ្លាក់ចុះដល់កម្រិតទាបម្តងទៀតដែលមានត្រឹមតែ៣៣ភាគរយ ហើយអត្រាមិនគាំទ្រគឺលើសពី៥០ភាគរយ
2022-11-28 15:28:46cri
Share with:

តាមលទ្ធផលធ្វើប្រជាមតិតាមទូរស័ព្ទនៅទូទាំងប្រទេសជប៉ុនដែលបានធ្វើឡើងកាលពីថ្ងៃទី២៦និងថ្ងៃទី២៧ខែវិចិ្ឆកាដោយទីភ្នាក់ងារព័ត៌មានក្យូតូជប៉ុនឱ្យដឹងថា អត្រាគាំទ្រចំពោះគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនមានត្រឹមតែ៣៣ភាគរយប៉ុណ្ណោះ ដែលបានធ្លាក់ចុះដល់កម្រិតទាបចាប់ពីការបង្កើតគណៈរដ្ឋមន្ត្រីកាលពីខែតុលាឆ្នាំ២០២១មក ។

តាមការផ្សាយដំណឹងឱ្យដឹងថា អត្រាមិនគាំទ្រចំពោះគណៈរដ្ឋមន្ត្រីលោក Fumio Kishida បានលើសពី៥០ភាគរយជាលើកដំបូង ដែលឡើងដល់៥១,៦ភាគរយ ។ ក្រៅពីនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦២,៤ភាគរយសម្គាល់ថា ពេលវេលាដែលលោក Fumio Kishida ដកមុខតំណែងរបស់មន្ត្រីអសកម្មដូចជា លោក Minoru Terada អតីតមន្ត្រីមហាផ្ទៃជប៉ុនជាដើមគឺ យឺតពេក ។

តាមការផ្សាយដំណឹងនៅពេលមុននេះឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ កម្លាំងសម្ពាធនៃគណៈរដ្ឋមន្ត្រីរបស់លោក Fumio Kishida គឺធំណាស់ មន្ត្រីអសកម្មបីនាក់បានសុំលាលែងពីមុខតំណែងជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់មួយខែ ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស