ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកTokaev ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីកាហ្សាក់ស្ថាន
2022-11-27 15:21:15cri
Share with:

     ពិធីចូលកាន់តំណែងជាប្រធានាធិបតីកាហ្សាក់ស្ថានបានធ្វើឡើងនៅរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា លោក Tokaev បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីកាហ្សាក់ស្ថាន។

     តាមការផ្សាយដំណឹងរបស់ទីភ្នាក់ងារសារព័ត៌មានកាហ្សាក់ស្ថានឱ្យដឹងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនៃប្រទេសកាហ្សាក់ស្ថានបានប្រគល់វិញ្ញាបនបត្រពាក់ព័ន្ធជូនចំពោះលោក Tokaev ក្នុងពិធីចូលកាន់តំណែង។លោក Tokaev បាន ធ្វើសច្ចាប្រណិធានចូលកាន់តំណែង។ ថ្លែងក្នុងសុន្ទរកថាស្តីពីការចូលកាន់តំណែង លោកបានលើកឡើងថា ការបោះឆ្នោតប្រធានាធិបតីលើកនេះជាទីចាប់ផ្តើមថ្មីរបស់កាហ្សាក់ស្ថានដែលនឹងឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស