ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃការបោះឆ្នោតតាមពេលកំណត់ក្នុងតំបន់នៃតំបន់ចិនតៃវ៉ាន់
2022-11-27 15:22:28cri
Share with:

កាលពីយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ក្នុងពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃការបោះឆ្នោតតាមពេលកំណត់ក្នុងតំបន់នៃតំបន់ចិនតៃវ៉ាន់ លោកស្រីZhu Fenglian អ្នកនាំពាក្យនៃការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានថ្លែងថា យើងបានចាប់អារម្មណ៍ចំពោះលទ្ធផលនៃការបោះឆ្នោតក្នុងតំបន់លើកនេះដែលឆ្លុះបញ្ចាំងពីឆន្ទៈប្រជាជនជាទូទៅស្តីពីការស្វែងរកជីវភាពល្អបវរដែលប្រកបដោយសន្តិភាព និងស្ថិរភាព ។ យើងនឹងបន្តរួមសាមគ្គីជាមួយបងប្អូនរួមជាតិចិនតៃវ៉ាន់ដ៏ច្រើនកុះករ ក្នុងន័យជំរុញទំនាក់ទំនងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ឱ្យវិវឌ្ឍទៅមុខប្រកបដោយសន្តិភាពនិងបរិយាប័ន្ន និងបង្កើនសុភមង្គលសម្រាប់ជីវភាពរបស់បងប្អូនរួមជាតិចិននៃត្រើយទាំងសងខាង ប្រឆាំងយ៉ាងដាច់ខាតចំពោះពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងការជ្រៀតជ្រែកពីកម្លាំងបរទេស ដើម្បីរួមគ្នាបង្កើតអនាគតដ៏ភ្លឺស្វាងនៃការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស