ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មេដឹកនាំកំពូលអ៊ីរ៉ង់ថ្លែងថា ការចរចាមិនអាចដោះស្រាយបញ្ហារវាងអ៊ីរ៉ង់និងអាមេរិកបានទេ
2022-11-27 14:59:15cri
Share with:

លោក Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់ខណៈពេលជួបពិភាក្សាការងារជាមួយតំណាងទាហានកងកម្លាំង Basij អ៊ីរ៉ង់នៅក្រុងTehranរដ្ឋធានីអ៊ីរ៉ង់កាលពីថ្ងៃទី២៦ខែវិច្ឆិកាបានថ្លែងថា ការចរចាមិនអាចដោះស្រាយបញ្ហារវាងអ៊ីរ៉ង់និងអាមេរិកបានទេ។

យោងតាមការផ្សាយដំណឹងពីស្ថានីយទូរទស្សន៍ព័ត៌មានអ៊ីរ៉ង់បានឱ្យដឹងថា ថ្ងៃដដែលនោះ ពេលនិយាយដល់ការរៀបចំឡើងវិញនូវការចរចាស្តីពីការអនុវត្តនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីបញ្ហានុយគ្លេអ៊ែរអ៊ីរ៉ង់ លោក Khamenei  បានថ្លែងថា សហរដ្ឋអាមេរិកបដិសេធមិនព្រមលុបចោលការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិកប៉ុនប៉ងស្វែងរកការឈានដល់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ក្នុងគោលបំណងដកចេញ “កងកម្លាំងយោធាដែលមានលក្ខណៈការពារ” របស់អ៊ីរ៉ង់ ។ លោកបានថ្លែងទៀតថា ពេលថ្មីៗនេះប្រទេសលោកខាងលិចដាក់សម្ពាធទៅលើអ៊ីរ៉ង់គឺក្នុងគោលបំណងចង់ឱ្យអ៊ីរ៉ង់បន្ធូរបន្ថយក្នុងការចរចា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស