ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាសិទ្ធិមនុស្សទ្វីបអាស៊ីស្តីពីបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសិទ្ធិមនុស្សធ្វើឡើងនៅក្រុងប៉េកាំងប្រទេសចិន
2022-11-27 15:01:55cri
Share with:

សិក្ខាសាលាអន្តរជាតិនៃវេទិកាសិទ្ធិមនុស្សទ្វីបអាស៊ីស្តីពីបរិស្ថាន បម្រែបម្រួលអាកាសធាតុ និងសិទ្ធិមនុស្សដែលរៀបចំធ្វើដោយសកលវិទ្យាល័យប្រជាជនចិនបានបើកធ្វើនៅក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា អ្នកជំនាញនិងបញ្ញវន្តដែលមកពីប្រទេសនិងតំបន់ក្នុងទ្វីបអាស៊ីជាង២០ បានចូលរួមវេទិកាលើកនេះនៅនឹងកន្លែងនិងតាមប្រព័ន្ធវីដេអូ។

ភ្ញៀវកិត្តិយសដែលចូលរួមវេទកាបានបូកសរុបពីបទពិសោធនិងសមិទ្ធផលនៃការការពារបរិស្ថាននិងសិទ្ធិមនុស្សរបស់ប្រទេសនានានៅទ្វីបអាស៊ីរយៈពេល១០ឆ្នាំកន្លងមក។ បច្ចុប្បន្ន បម្រែបម្រួលអាកាសធាតុបានក្លាយជាប្រធានបទដែលមានលក្ខណៈជាសកល ហេតុនេះ គួរតែធ្វើឱ្យមានសម្បូរបែបថែមមួយកម្រិតទៀតនូវប្រព័ន្ធចំណេះដឹងនីតិសាស្រ្តសិទ្ធិមនុស្ស  ជំរុញការសិក្សាស្រាវជ្រាវទ្រឹស្តីសិទ្ធិបរិស្ថានឱ្យកាន់តែស៊ីជម្រៅ ដើម្បីបង្កើតជាគោលជំហរនិងទស្សនៈទ្រឹស្តីសិទ្ធិបរិស្ថានប្រកបដោយលក្ខណៈពិសេសទ្វីបអាស៊ី និងស្របទៅតាមបរិបទនយោបាយនិងវប្បធម៌ទ្វីបអាស៊ី ក្នុងន័យរួមចំណែកជាផែនការទ្វីបអាស៊ីនិងតម្រេះប្រាជ្ញាទ្វីបអាស៊ីក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងការការពារសិទ្ធិមនុស្សរបស់មនុស្សជាតិ ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស