ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

“វេទិកាអរិយធម៌ពិភពលោកនិងអូឡាំពិក”លើកដំបូងបើកធ្វើនៅក្រុងប៉េកាំង
2022-11-26 15:36:36cri
Share with:

កិច្ចសន្ទនាអរិយធម៌Tiantanនិងវេទិកាអរិយធម៌ពិភពលោកនិងអូឡាំពិកលើកដំបូងបានធ្វើឡើងនៅក្រុងប៉េកាំងនៅថ្ងៃទី២៥ខែវិច្ឆិកានេះ ដោយបានធ្វើការពិគ្រោះពិភាក្សាក្រោមប្រធានបទ “តម្លៃរួមនៃអូឡាំពិកនិងមនុស្សជាតិ”។

លោកThomasBachប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានផ្ញើលិខិតអបអរសាទរចំពោះការបើកធ្វើវេទិកាលើកនេះ។ ថ្លែងក្នុងលិខិតនេះ លោកបានលើកឡើងថា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ១៨៩២ ពេលថ្លែងសុន្ទរកថា លោក Le baron Pierre De Coubertin បានលើកឡើងនូវញាណទស្សនៈស្តីពីការស្តារឡើងវិញនូវការប្រកួតកីឡាអូឡាំពិក ដោយបានគូសបញ្ជាក់ថា កម្មវត្ថុនៃកីឡាអូឡាំពិកគឺ កីឡាត្រូវបម្រើការអភិវឌ្ឍដោយសន្តិភាពនៃមនុស្សជាតិ។លោកជឿជាក់ថាលោក Le baron Pierre De Coubertin នឹងស្វែងយល់យ៉ាងត្រេកអរថា រយៈពេលជាង១៣០ឆ្នាំបន្ទាប់ពីលោកចេញផ្សាយ “សេចក្តីប្រកាសកីឡាអូឡាំពិក” តម្លៃរួមរបស់សន្តិភាពនិងសាមគ្គីភាពដែលលោកបានលើកឡើងនោះមានសារៈសំខាន់ជាងពេលណាទាំងអស់ក្នុងពិភពលោកនាពេលបច្ចុប្បន្ន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស