ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិកដើម្បីបំផ្លាញខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល គឺមិនអាចទទួលបានការគាំទ្រពីប្រជាជនឡើយ
2022-11-26 15:42:42cri
Share with:

ទាក់ទិននឹងមតិយោបល់របស់មជ្ឈដ្ឋានសហគ្រាសអាមេរិកដែលថា “សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សិទ្ធិដើម្បីការពារជាតិអាមេរិក”គ្មានទឡ្ហីករណ៍ផ្នែកច្បាប់ក្នុងការហាមឃាត់ការធ្វើអាជីវកម្មជាមួយក្រុមហ៊ុនផលិតបន្ទះឈីបរបស់ចិននោះទេ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាថា មតិយោបល់របស់មជ្ឈដ្ឋានសហគ្រាសអាមេរិកបានបង្ហាញថា ការជ្រៀតជ្រែកដោយមនុស្សក្នុងចេតនាដើម្បីបំផ្លាញខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលវាមិនសមស្របនឹងផលប្រយោជន៍របស់ភាគីណាមួយនោះទេ ហើយក៏មិនអាចទទួលបានការគាំទ្រពីប្រជាជនផងដែរ។

     ជុំវិញករណីនេះ លោកស្រី Mao Ning បានបញ្ជាក់ថា មើលពីធាតុពិត “សេចក្តីព្រាងច្បាប់ស្តីពីការផ្តល់សិទ្ធិដើម្បីការពារជាតិអាមេរិក” គឺជាច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិក ភាគីចិនប្រឆាំងយ៉ាងដាច់ខាតចំពោះសហរដ្ឋអាមេរិកដែលប្រើប្រាស់សេចក្តីព្រាងច្បាប់ពាក់ព័ន្ធដើម្បីបន្ថែមខ្លឹមសារអវិជ្ជមានពាក់ព័ន្ធនឹងប្រទេសចិន ។ ភាគីអាមេរិកគួរតែស្តាប់ដោយយកចិត្តទុកដាក់នូវមតិយោបល់ដោយវិចារណញ្ញាណក្នុងស្រុក បញ្ឈប់ការធ្វើឱ្យបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ ក្លាយជារឿងនយោបាយ អាវុធនិងជាបញ្ហាមនោគមវិជ្ជាផងដែរ។ ដោយឡែក បញ្ឈប់ការបិទខ្ទប់និងគាបសង្កត់ដោយចេតនាអាក្រក់ចំពោះសហគ្រាសចិន ព្រមទាំងគោរពច្បាប់សេដ្ឋកិច្ចទីផ្សារនិងពាណិជ្ជកម្មសេរី ដើម្បីគាំពារសុវត្ថិភាពនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស