ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្រ្តីចិនផ្ញើសារអបអរសាទរជូនចំពោះលោក Anwarនាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី
2022-11-26 15:40:39cri
Share with:

កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារជូនំពោះលោក Anwar  ដើម្បីអបអរសាទរលោកដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី។

ថ្លែងក្នុងសារអបអរសាទរ លោក Li Keqiang បានលើកឡើងថា ប្រទេសចិន និងម៉ាឡេស៊ី គឺជាប្រទេសជិតខាងជាមេត្រីភាពប្រពៃណី ដែលទល់មុខគ្នានៅត្រើយសមុទ្រសងខាង ហើយទំនាក់ទំនងទ្វេភាគីរក្សាបាននូវសន្ទុះអភិវឌ្ឍន៍ជាប់រហូត ។ ការកសាងទំនុកចិត្តផ្នែកនយោបាយរវាងភាគីទាំងពីរត្រូវបានពង្រឹងជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកមានភាពកាន់តែស៊ីជម្រៅដោយឥតឈប់ឈរ ដែលរួមចំណែកយ៉ាងសកម្មដល់សន្តិភាព និងវិបុលភាពនៃប្រទេសទាំងពីរនិងក្នុងតំបន់។ លោករីករាយរួមជាមួយលោកនាយករដ្ឋមន្ត្រី Anwar  ខិតខំដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ហើយបោះជំហានធំឆ្ពោះទៅរកការរួមគ្នាកសាងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី សំដៅផ្តល់ផលប្រយោជន៍ឱ្យកាន់តែល្អដល់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស