ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ជានិច្ចកាលមក ប្រទេសចិនតែងតែយកចិត្តទុកដាក់ចំពោះស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន
2022-11-26 15:46:05cri
Share with:

ទាក់ទិននឹងបញ្ហាកង្វះខាតនៃការផ្គត់ផ្គង់អគ្គិសនីនិងការផ្គត់ផ្គង់កំដៅនៅទូទាំងប្រទេសអ៊ុយក្រែននាពេលបច្ចុប្បន្ន លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ២៥ ខែវិច្ឆិកាថា ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺមានភាពនឹងនរនិងច្បាស់លាស់ ។ ជានិច្ចកាលមក ប្រទេសចិនតែងតែយកចិត្តទុកដាក់ចំពោះស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន ព្រមទាំងសម្គាល់ថា ការបន្ធូរបន្ថយស្ថានការណ៍តានតឹងឱ្យបានឆាប់តាមរយៈកិច្ចសន្ទនានិងការចរចា វាជារឿងអាទិភាពបន្ទាន់  ហើយក៏ជាមធ្យោបាយជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាផងដែរ។ ប្រទេសចិនរំពឹងទុកថា សហគមន៍អន្តរជាតិនឹងរួមសហការគ្នាដើម្បីជំរុញការបន្ធូរបន្ថយស្ថានការណ៍តានតឹង និងដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការដោះស្រាយវិបត្តិតាមវិធីនយោបាយ ដោយឡែក ប្រទេសចិនគឺតែងតែធ្វើកិច្ចការបែបនេះផងដែរ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស