ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សហភាពអឺរ៉ុបមិនបានឈានដល់គំនិតឯកភាពស្តីពីយន្តការកំណត់តម្លៃឧស្ម័នធម្មជាតិទេ
2022-11-25 14:26:24cri
Share with:


 

រដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបបានរៀបចំកិច្ចប្រជុំពិសេសនៅថ្ងៃទី ២៤ខែវិច្ឆិកា តែមិនបានឈានដល់គំនិតឯកភាពស្តីពីយន្តការកំណត់តម្លៃឧស្ម័នធម្មជាតិដែលបានលើកឡើងកាលពីពេលមុននោះទេ ដោយបានកំណត់ថានឹងបើកធ្វើសន្និសីទម្តងទៀតនៅដើមខែឬពាក់កណ្តាលខែធ្នូខាងមុខ ដើម្បីបន្តពិភាក្សានិងខិតខំឱ្យឈានដល់គំនិតឯកភាពអំពីវិធានការកំណត់តម្លៃឧស្ម័នធម្មជាតិ។

គួរបញ្ជាក់ថា គណៈកម្មាធិការសហភាពអឺរ៉ុបបានលើកឡើងកាលពីថ្ងៃទី២២ខែវិច្ឆិកាថានឹងអនុវត្តយន្តការកំណត់តម្លៃឧស្ម័នធម្មជាតិចាប់ពីខែមករាឆ្នាំក្រោយ។ នៅពេលដែលបម្រែបម្រួលតម្លៃឧស្ម័នធម្មជាតិនៅទីផ្សារអឺរ៉ុបឡើងដល់កម្រិតដែលបានគ្រោងទុក នោះ យន្តការនេះនឹងចាប់ផ្តើមដំណើរការនិងកំណត់តម្លៃឧស្ម័នធម្មជាតិខ្ពស់បំផុតក្នុងតម្លៃ ២៧៥ ប្រាក់អឺរ៉ូក្នុងមួយមេហ្កាវ៉ាត់ម៉ោង ។

អ្នកបកប្រែ:马小青
ប្លុកពិសេស