ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-11-25 16:20:37cri
Share with:

1.      លោក Xi Jinping ប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោក Miguel Díaz-Canel Bermúdez លេខាធិការទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តគុយបា និងជាប្រធានរដ្ឋគុយបា។

2.      លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣។

3.      ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនរីករាយរួមជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងការប្រាស្រ័យទាក់ទងគ្នារវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ។

4.      ក្រសួងពាណិជ្ជកម្មចិនសង្ឃឹមថាកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកនឹងអាចវិលត្រឡប់ទៅរកការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងមានស្ថិរភាពវិញក្នុងពេលឆាប់ៗ។

5.      លោក Anwar bin Ibrahim  ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី។

6.      សហភាពអឺរ៉ុបមិនបានឈានដល់គំនិតឯកភាពស្តីពីយន្តការកំណត់តម្លៃឧស្ម័នធម្មជាតិទេ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស