ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនរីករាយរួមជាមួយសហរដ្ឋអាមេរិក ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងការប្រាស្រ័យទាក់ទងគ្នារវាងសង្គមស៊ីវិលនៃប្រទេសទាំងពីរ
2022-11-25 13:40:02cri
Share with:

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ អ្នកយកព័ត៌មានបានសួរថា តើការផ្លាស់ប្ដូរវប្បធម៌មនុស្សជាតិរវាងចិននិងអាមេរិក នឹងអាចវិលទៅរកប្រក្រតីភាពជាបណ្តើរៗ បន្ទាប់ពីកិច្ចជំនួបរវាងមេដឹកនាំចិននិងអាមេរិកនៅកោះបាលីដែរឬទេ?

ទាក់ទិននឹងសំណួរនេះ លោកស្រី Mao Ning បានលើកឡើងថា ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិរវាងចិននិងសហរដ្ឋអាមេរិក គឺមានសារៈសំខាន់ខ្លាំងណាស់ ហេតុនេះ ចាំបាច់ត្រូវតែលើកទឹកចិត្តឱ្យពង្រីកការផ្លាស់ប្តូរបុគ្គលិករវាងប្រទេសទាំងពីរក្នុងវិស័យនានា ។នេះជាគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចជំនួបទ្វេភាគីនៅកោះបាលី ។ ប្រវត្តិសាស្រ្ត វប្បធម៌ ប្រព័ន្ធសង្គម និងមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសចិន និងសហរដ្ឋអាមេរិកមានភាពខុសប្លែកគ្នា ប៉ុន្តែនេះមិនមែនជាឧបសគ្គក្នុងការកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងបង្កើនចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរនោះទេ ហើយក៏មិនមែនជាឧបសគ្គក្នុងការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកផងដែរ ។ ភាគីចិនរីករាយរួមជាមួយភាគីអាមេរិក ដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅក្នុងកិច្ចជំនួបកោះបាលី សំដៅជំរុញការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងការប្រាស្រ័យទាក់ទងគ្នារវាងសង្គមស៊ីវិលនៃភាគីទាំងពីរ  ក្នុងន័យបង្កើតជាមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនឱ្យបានរឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស