ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រីKim Yo Jong ថ្លែងសុន្ទរកថាថ្កោលទោសសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង
2022-11-24 15:34:58cri
Share with:


 

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើងបានផ្សាយដំណឹងនៅថ្ងៃទី២៤ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ថា លោកស្រី Kim Yo Jong អនុរដ្ឋមន្ត្រីនៃគណៈកម្មាធិការមជ្ឈិមនៃគណបក្សពលករកូរ៉េខាងជើងបានថ្លែងសុន្ទរកថានៅថ្ងៃដដែលថា ក្រសួងការបរទេសកូរ៉េខាងត្បូងបានថ្លែងកាលពីថ្ងៃទី២២ ខែវិច្ឆិកាថា ខ្លួនកំពុងគិតពិចារណាចំពោះការដាក់ទណ្ឌកម្មបន្ថែមទៅលើកូរ៉េខាងជើងដោយឯកតោភាគី។  នេះជាទង្វើទាសភាពតាមសហរដ្ឋអាមេរិក។ កូរ៉េខាងជើងមិនខ្លាចការដាក់ទណ្ឌកម្មរបស់អាមេរិកនិងកូរ៉េខាងត្បូងដែលជាទង្វើមិនបានការទាំងស្រុងនោះទេ ។

លោកស្រីKim Yo Jong ព្រមានថា កាលណាអាមេរិកនិងកូរ៉េខាងត្បូងដាក់ទណ្ឌកម្មកាន់តែខ្លាំង កូរ៉េខាងជើងក៏នឹងចាត់វិធានការតបតទៅវិញកាន់តែខ្លាំងក្លាផងដែរ ៕

អ្នកបកប្រែ:马小青
ប្លុកពិសេស