ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី ៤៣
2022-11-24 22:06:20cri
Share with:

តបតាមការអញ្ជើញរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជានិងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣  លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងពិធីបិទមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នៅថ្ងៃទី២៤ខែវិច្ឆិកា។

ថ្លែងក្នុងសុន្ទរកថា លោក Li Zhanshu បានលើកឡើងថា ប្រទេសចិននិងអាស៊ានមានភូមិសាស្រ្ត និងវប្បធម៌មនុស្សជាតិតភ្ជាប់គ្នា គឺជាប្រទេសជិតខាងល្អ មិត្តភក្តិល្អនិងជាដៃគូល្អ ។ ប្រទេសចិនជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាស៊ាននឹងបន្តដើរនៅពីមុខនៃយុគសម័យ ដើម្បីរួមចំណែកជាកម្លាំងក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក ។ សភាតំណាងប្រជាជនទូទាំងប្រទេសចិនរីករាយរួមជាមួយមហាសន្និបាតអន្តរសភាអាស៊ាននិងសភានៃប្រទេសអាស៊ាននានាធ្វើការប្រាស្រ័យទាក់ទងដោយមេត្រីភាពតាមគ្រប់ស្រទាប់ជាន់ថ្នាក់និងគ្រប់មធ្យោបាយ បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រួមគ្នាពង្រឹងការកសាងសមត្ថភាព ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសរៀងខ្លួននិងក្នុងតំបន់ ធ្វើឱ្យកាន់តែសម្បូរបែបនូវអត្ថន័យនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ព្រមនិងរួមចំណែកថ្មីដើម្បីកសាងសហគមន៍រួមវាសនាចិន-អាស៊ានឱ្យកាន់តែស្អិតល្មួត៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស