ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកWangYi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកAntonio Tajaniឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសអ៊ីតាលី
2022-11-22 15:41:02cri
Share with:

កាលពីថ្ងៃទី២១ខែវិច្ឆិកា លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្រ្តីការបរទេសចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកAntonio Tajaniឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសអ៊ីតាលីតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោកWangYi  បានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយភាគីអ៊ីតាលីដើម្បីអនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពរួមរបស់មេដឹកនាំនៃប្រទេសទាំងពីរ និងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរចិននិងអ៊ីតាលីឱ្យរីកចម្រើនទៅមុខព្រមទាំងដាក់បញ្ចូលអត្ថន័យថ្មី ។ ប្រទេសចិនរក្សាស្ថិរភាពនៃគោលនយោបាយចំពោះអឺរ៉ុប។ ទំនាក់ទំនងរវាងចិននិងអឺរ៉ុបមិនសំដៅចំពោះភាគីទី៣ហើយក៏មិនត្រូវរងការរឹតត្បិតពីភាគីទី៣នោះទេ។ ។ សូមស្វាគមន៍មិត្តភក្តិនៃគ្រប់មជ្ឈដ្ឋាននៅទ្វីបអឺរ៉ុបមកប្រទេសចិនឱ្យបានច្រើនដងដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃប្រទេសចិននិងទទួលបទពិសោធពីការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ចិន។ សង្ឃឹមថាប្រទេសអ៊ីតាលីនឹងបន្តដើរតួនាទីយ៉ាងវិជ្ជមានក្នុងការប្រាស្រ័យទាក់ទងរវាងចិននិងអឺរ៉ុប។

ជាការឆ្លើយតប លោកAntonio Tajaniបានថ្លែងថា ភាគីអ៊ីតាលីមានឆន្ទៈរួមជាមួយចិន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនិងជំរុញទំនាក់ទំនងរវាងអឺរ៉ុបនិងចិនឱ្យវិវឌ្ឍទៅមុខជាបន្តបន្ទាប់។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស