ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXie Zhenhuaថ្លែងថា ប្រទេសអភិវឌ្ឍន៍មានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការផ្តល់មូលនិធិបន្ថែមទៀតដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។
2022-11-21 15:11:12cri
Share with:


 

កាលពីរសៀលថ្ងៃទី ១៩ ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Xie Zhenhua តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាបេសកជនពិសេសរបស់ប្រទេសចិនទទួលបន្ទុកកិច្ចការបម្រែបម្រួលអាកាសធាតុដែលកំពុងចូលរួមមហាសន្និបាតភាគីហត្ថលេខីនៃអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុCOP27បានធ្វើសន្និសីទសារព័ត៌មានមួយនៅក្នុងការិយាល័យនៃគណៈប្រតិភូចិន ដើម្បីអធិប្បាយពីគោលជំហររបស់ប្រទេសចិនក្នុងបញ្ហាស្តីពីការរៀបចំចាត់ចែងមូលធនស្តីពីការខាតបង់និងការខូចខាតដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងមហាសន្និបាតCOP27

 

លោកXie Zhenhua បានថ្លែងថា មហាសន្និបាតCOP27បានដាក់បញ្ចូលបញ្ហានៃការរៀបចំចាត់ចែងមូលធនស្តីពីការខាតបង់និងការខូចខាតក្នុងរបៀបវារៈនៃសន្និសីទជាលើកដំបូងដោយបានឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់ប្រទេសកំពុងអភិវឌ្ឍន៍ "នេះគឺជាវឌ្ឍនភាពដ៏ធំមួយ" ។ លោកបន្តថា "កិច្ចព្រមព្រៀងទីក្រុងប៉ារីស" បញ្ជាក់យ៉ាងច្បាស់ថា មិនថាជាមូលនិធិអាកាសធាតុ មូលធនបន្សាំខ្លួន សឹងតែមូលនិធិស្តីពីការខាតបង់ និងការខូចខាតក៏ដោយ ប្រទេសអភិវឌ្ឍន៍សុទ្ធតែមានទំនួលខុសត្រូវនិងកាតព្វកិច្ចក្នុងការទម្លាក់ថវិកា ហើយប្រទេសកំពុងអភិវឌ្ឍន៍គួរតែចូលរួមការទម្លាក់ថវិកាដោយស្ម័គ្រចិត្ត។

អ្នកបកប្រែ:马小青
ប្លុកពិសេស