ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៧នៃអ្នកដឹកនាំនៃក្រុមប្រទេសG20 កិច្ចប្រជុំក្រៅផ្លូវការនៃអ្នកដឹកនាំនៃអង្គការសហប្រជាជាតិសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកលើកទី២៩ និងការដំណើរទស្សនកិច្ចនៅប្រទេសថៃ ហើយវិលត្រឡប់ទៅប្រទេសចិនវិញ
2022-11-20 14:25:12cri
Share with:

រសៀលថ្ងៃទី១៩ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៧នៃអ្នកដឹកនាំនៃក្រុមប្រទេសG20 កិច្ចប្រជុំក្រៅផ្លូវការនៃអ្នកដឹកនាំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកលើកទី២៩ និងដំណើរទស្សនកិច្ចនៅប្រទេសថៃលោកXi Jinpingប្រធានរដ្ឋចិនបានវិលត្រឡប់ទៅប្រទេសចិនវិញ។

លោកស្រីPengLiyuanភរិយារបស់លោកXiJinping លោកDingXuexiangសមាជិកអចន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានខុទ្ទកាល័យកិច្ចការមជ្ឈិមចិន លោកWangYi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាសមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន លោកHeLifeng សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអនុប្រធានសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនជាដើមដែលអមដំណើរលោកXiJinpingបានវិលត្រឡប់ទៅវិញជាមួយគ្នា។

ពេលចាកចេញពីទីក្រុងបាងកក លោកPrayuth Chan-ochaនិងភរិយានិងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃជាដើមបានជូនដំណើរលោកនៅព្រលានយន្តហោះ។ប្រជាជនថៃនិងជនជាតិចិននៅបរទេសបានកាន់ទង់ជាតិចិននិងថៃដើម្បីជូនដំណើរលោកXiJinping

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស