ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រឹត្តិការណ៍ពានបាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២(FIFA WORLD CUP)នឹងបើកធ្វើនៅយប់ថ្ងៃទី២០ ខែវិច្ឆិកា នេះ
2022-11-20 14:54:10cri
Share with:

យប់ថ្ងៃទី២០ ខែវិច្ឆិកា តាមម៉ោងក្នុងក្រុងដូហា ក្រុមបាល់ទាត់ជម្រើសកាតានឹងបើកទ្វារកីឡដ្ឋាន Al Bayt ដែលស្ថិតក្នុងទីក្រុង Al Khor របស់ខ្លួន ដើម្បីស្វាគមន៍ក្រុមមកពីតំបន់អាមេរិកឡាទីន អេក្វាឌ័រជាការប្រកួតបើកក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ប្រចាំពូល A ចាប់ពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកានេះតទៅ។

មុនការប្រកួតបាល់ទាត់ នឹងរៀបចំធ្វើពិធីបើកអស់រយៈពេល៣០នាទី។អគ្គាធិការនៃពិធីបើកបានថ្លែងនាពេលថ្មីៗនេះថា នឹងបង្កើពិធីបើកនៃពានបាល់ទាត់ពិភពលោកដែលមិនធ្លាប់មាន និងមានភាពអស្ចារ្យដូចជាការប្រកួតកីឡាអូឡាំពិក។

ពានបាល់ទាត់ពិភពលោកកាតាឆ្នាំ២០២២ជាពានបាល់ទាត់ពិភពលោកលើកទី១ដែលបើកធ្វើនៅអឌ្ឍគោលភាគខាងជើងនៅរដូវរងា និងជាពានបាល់ទាត់ពិភពលោកលើកទី១ដែលបើកធ្វើនៅប្រទេសក្នុងមជ្ឈិមបូព៌ា។តាមស្ថិតិបានឱ្យដឹងថា ទំហំវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធរបស់កាតាលើសពី២២០ប៊ីលានដុល្លារអាមេរិក ដូច្នេះហើយបានក្លាយទៅជាពានបាល់ទាត់ពិភពលោកដែលមានចំនួនវិនិយោគច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។នៅក្នុងក្រុមអាជ្ញាកណ្តាលនៃពានបាល់ទាត់ពិភពលោកលើកនេះ មានអាជ្ញាកណ្តាលស្ត្រីចំនួន៦នាក់ នេះជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្រពានបាល់ទាត់ពិភពលោកដែលមានអាជ្ញាកណ្តាលស្ត្រី។

 “លើកទី១”ជាច្រើនបានបន្ថែមចំណុចគួរឱ្យកត់សម្គាល់សម្រាប់ពានបាល់ទាត់ពិភពលោកលើកនេះ ជិត១ខែនៅពេលអនាគត សូមឱ្យយើងរីករាយជាមួយគ្នាក្នុងពានបាល់ទាត់ពិភពលោកនេះ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស