ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការដំណើរការសាកល្បងផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ គ្រប់មជ្ឈដ្ឋានរបស់ប្រទេសឥណ្ឌូណេស៊ីកោតសរសើរយ៉ាងខ្លាំង
2022-11-18 11:13:56cri
Share with:

កាលពីថ្ងៃទី ១៦ តាមម៉ោងក្នុងតំបន់ ការដំណើរការសាកល្បងជាលើកដំបូងនៃផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងដែលសហការសាងសង់ដោយចិននិងឥណ្ឌូណេស៊ី ទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ។ គ្រប់មជ្ឈដ្ឋាននៃប្រជាជនឥណ្ឌូណេស៊ីបានកោតសរសើរយ៉ាងខ្លាំង ។

អភិបាលខេត្តជ្វាខាងលិចនៃប្រទេសឥណ្ឌូណេស៊ីបានថ្លែងថា នេះជាលើកទី ១ ដែលប្រជាជនឥណ្ឌូណេស៊ីទាំងអស់បានឃើញផ្លូវដែកល្បឿនលឿនដែលពួកយើងទន្ទឹងរង់ចាំជាយូរមកហើយ គឺមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ។ យើងមានអារម្មណ៍សប្បាយរីករាយណាស់ មានអារម្មណ៏សុភមង្គលនិងរំភើបចិត្ត ។ ផ្លូវដែកល្បឿនលឿននេះមិនត្រឹមតែបម្រើដល់ការដឹកជញ្ជូននិងអ្នកដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងនាំមកនូវកំណើនសេដ្ឋកិច្ចថ្មីនិងជំរុញការអភិវឌ្ឍនៃតំបន់តាមបណ្តោយផ្លូវដែកនេះទៀតផង ។

អ្នកគ្រប់គ្រងក្រុមហ៊ុនផ្លូវដែកជាតិឥណ្ឌូណេស៊ីបានថ្លែងថា ៖ ខ្ញុំសង្ឃឹមថា នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីសាងសង់គម្រោងប្រហាក់ប្រហែលនេះនាពេលអនាគត ។ គម្រោងផ្លូវរថភ្លើងល្បឿនលឿនហ្សាការតា-បានឌុងជាសាក្សីនៃមិត្តភាពដ៏ថ្លៃថ្លារវាងឥណ្ឌូណេស៊ីនិងចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស