ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកាZhongguancunឆ្នាំ២០២២នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ខែវិច្ឆិកា
2022-11-18 16:09:16cri
Share with:

      វេទិកា Zhongguancunឆ្នាំ២០២២នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៥ដល់ថ្ងៃទី៣០ខែវិច្ឆិកាខាងមុខនេះ ក្រោមប្រធានបទ “បើកទូលាយនិងសហប្រតិបត្តិការ ចែករំលែកអនាគតជាមួយគ្នា”  ដែលនឹងមានរៀបចំពិព័រណ៌បច្ចេកវិទ្យាអន្តរជាតិ និងការប្រកួតបច្ចេកវិទ្យាច្នៃប្រឌិតថ្មីជាដើម។ ស្ថាប័នជាង២ពាន់ដែលមកពីប្រទេសនិងតំបន់ចំនួន៤០នឹងចូលរួមវេទិកាលើកនេះ ដើម្បីស្វែងរកដៃគូកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាខ្ពស់និងគម្រោងច្នៃប្រឌិតថ្មីចំនួនជាង៣ពាន់គម្រោង។

    សូមបញ្ជាក់ថា វេទិកាZhongguancun បង្កើតឡើងពីឆ្នាំ២០០៧ ជាវេទិកាថ្នាក់ជាតិរបស់ចិនដែលបើកទូលាយចំពោះពិភពលោកដែលផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរខាងច្នៃប្រឌិតបច្ចេកវិទ្យា៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស