ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនជួបសន្ទនាជាមួយលោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ី
2022-11-17 16:49:45cri
Share with:

 

     នាយប់ថ្ងៃទី១៦ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ី។ ប្រមុខរដ្ឋប្រទេសទាំងពីបានឯកភាពគ្នាចាត់ទុកខួប ១០ឆ្នាំនៃការបង្កើតទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងឥណ្ឌូណេស៊ីនៅឆ្នាំក្រោយជាកាលានុវត្តភាព ដើម្បីបង្កើតនិម្មាបនកម្មថ្មីនៃកិច្ចសហប្រតិបត្តិការដែលប្រកបដោយកម្រិតខ្ពស់។ 

      មុនដំបូង លោក Xi Jinping និងលោក Joko Widodo បានរួមគ្នាមើលតាមប្រព័ន្ធវីដេអូនូវការសាកល្បងដំណើការនៃរថភ្លើងល្បឿនលឿនហ្សាការតា-បានឌុង រួចធ្វើកិច្ចជំនួបសន្ទនា។

      លោក Xi Jinping បានលើកឡើងថា ប្រទេសចិននិងឥណ្ឌូណេស៊ីក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំនិងតំណាងនៃប្រទេសទីផ្សារងើបឡើងថ្មី ត្រូវប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ បង្កើតនិងអនុវត្តជាក់ស្តែងគម្រោងគួរឱ្យកត់សម្គាល់ក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍសកល ដើម្បីជំរុញឱ្យអភិបាលកិច្ចសកលវិវឌ្ឍទៅរកទិសដៅកាន់តែយុត្តិធម៌និងសមហេតុផល។ ភាគីចិនគាំទ្រឥណ្ឌូណេស៊ីធ្វើជាប្រទេសប្រធានផ្លាស់វេននៃអាស៊ាននៅឆ្នាំក្រោយ ដើម្បីបង្កើតសហគមន៍វាសនារួមចិន-អាស៊ានដែលកាន់តែមានភាពជិតស្និទ្ធ។

      ជាការឆ្លើយតប លោក Joko Widodo បានថ្លែថា សូមសម្តែងការជូនពរជាថ្មីម្តងទៀតចំពោះលោកប្រធានរដ្ឋ Xi Jinping ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនជាថ្មី។ ឥណ្ឌូណេស៊ីរីករាយក្នុងការជំរុញយ៉ាងសកម្មនូវទំនាក់ទំនងសហប្រតិបត្តិការមេត្រីភាពអាស៊ាន-ចិន៕

      

អ្នកបកប្រែ:王昭君
ប្លុកពិសេស