ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXi Jinpingប្រធានរដ្ឋចិនមកដល់ទីក្រុងបាងកក ប្រទេសថៃ នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ដឹកនាំលើកទី២៩នៃអង្គការសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសថៃ
2022-11-17 15:57:20cri
Share with:

ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា លោកXi Jinpingប្រធានរដ្ឋចិនបានចាកចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី។រសៀលថ្ងៃដដែល លោកXi Jinpingបានជិះយន្តហោះពិសេសទៅកាន់ទីក្រុងបាងកក ប្រទេសថៃ។


    តបតាមសេចក្តីអញ្ជើញរបស់លោកPrayut Chan-o-chaនាយករដ្ឋមន្ត្រីថៃ លោកXi Jinpingនឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់ដឹកនាំលើកទី២៩នៃអង្គការសសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វីក ព្រមនិងបំពេញទស្សនកិច្ចនៅប្រទេសថៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកាផងដែរ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស