ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនាវដ្ដី《QiuShi》 ចេញផ្សាយអត្ថបទដ៏សំខាន់របស់លោក Xi Jinping ក្រោមចំណងជើងថា《សុន្ទរកថាថ្លែងក្នុងឱកាសដែលសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ២០ ជួបជាមួយអ្នកសារព័ត៌មានចិននិងបរទេស》
2022-11-16 15:20:18cri
Share with:

 ទស្សនាវដ្ដីQiuShiលេខ ២២ ដែលការបោះពុម្ពផ្សាយ នៅថ្ងៃទី ១៦ ខែវិច្ឆិកាបានចេញផ្សាយអត្ថបទដ៏សំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនក្រោមចំណងជើងថាសុន្ទរកថាថ្លែងក្នុងឱកាសដែលសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី ២០ ជួបជាមួយអ្នកសារព័ត៌មានចិននិងបរទេស

អត្ថបទបានគូសបញ្ជាក់ថា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នារបស់បក្សទាំងមូលនិងប្រជាជនគ្រប់ជនជាតិ ប្រទេសចិនបានកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់និងសម្រេចបាននូវគោលដៅ ១ រយឆ្នាំទី ១។ ឥឡូវនេះ យើងកំពុងចេញដំណើរថ្មីឆ្ពោះទៅការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ ដើម្បីឆ្ពោះទៅគោលដៅ ១ រយ ឆ្នាំទី ២ និងជំរុញដោយគ្រប់ជ្រុងជ្រោយនូវការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញតាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

អត្ថបទនេះបានលើកឡើងថា ការអភិវឌ្ឍរបស់ចិនមិនអាចកាត់ផ្តាច់ចេញពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោកក៏ត្រូវការប្រទេសចិនផងដែរ ។ មូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់ប្រទេសចិននឹងមិនផ្លាស់ប្តូរទេ ។ ការបើកទូលាយរបស់ចិននឹងកាន់តែធំឡើងៗ ។ ប្រទេសចិននឹងធ្វើឱ្យស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយនូវកំណែទម្រង់ និងបើកទូលាយដោយមិនងាករេ ជំរុញការអភិឌ្ឍប្រកបដោយគុណភាពខ្ពស់ដោយមិនងាករេ ដើម្បីបង្កើតកាលានុវត្តភាពកាន់តែច្រើនឡើងៗដល់ពិភពលោកតាមរយៈការអភិវឌ្ឍរបស់ខ្លួន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស