ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលក្រុមប្រទេសG20បានបិទបញ្ចប់ ដោយសន្យាថាធ្វើកិច្ចសហប្រតិបត្តិការដើម្បីឆ្លើយតបនឹងការប្រឈមសកល
2022-11-16 22:41:45cri
Share with:

      កិច្ចប្រជុំកំពូលG20លើកទី ១៧បានបិទបញ្ចប់នៅកោះបាលីប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី១៦ខែវិច្ឆិកា ដោយបានអនុម័ត«សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលកោះបាលីនៃមេដឹកនាំ G20»។ 

       សេចក្តីប្រកាសបានសង្កត់ធ្ងន់ថា ក្នុងនាមជាតួអង្គសេដ្ឋកិច្ចទ្រង់ទ្រាយធំនៃពិភពលោក សមាជិកក្រុមប្រទេសG20បានសម្គាល់ថាមានភាពចាំបាច់តាមរយៈការទំនួលខុសត្រូវជាសមូហភាព ចាត់វិធានការសហប្រតិបត្តិការ ដើម្បីជំរុញការស្តាសេដ្ឋកិច្ចសកលឡើងវិញ និងឆ្លើយតបនឹងការប្រឈមសកល។ ក្រុមប្រទេសG20សន្យាថានឹងបន្តគាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជានិរន្តរភាព។ប្រទេសនានានឹងចាត់ចែងនិងសម្របសម្រួលសកម្មភាព ដើម្បីជំរុញពិភពលោកអាចស្តាឡើងវិញយ៉ាងខ្លាំងក្លាដោយបរិយប័ន្ន និងមានភាពធន។

       ថ្លែងក្នុងសន្និសីទកាសែតបិទប្រជុំលោកJokoWidodo  ប្រធានាធិបតីឥណ្ឌូណេស៊ីបានបញ្ជាក់ម្តងទៀតថា ក្រុមប្រទេសG20គួរផ្តោតលើបញ្ហាសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ មិនគួរធ្វើឲ្យបញ្ហាទាំងពីរនេះប្រែទៅជាបញ្ហានយោបាយ។

       ក្នុងកិច្ចប្រជុំបិទបញ្ចប់ ប្រទេសឥណ្ឌាបានបន្តវេនជាប្រទេសតាមវេនថ្មីនៃក្រុមប្រទេសG20។ ចំណែកកិច្ចប្រជុំកំពូលG20លើកក្រោយនឹងធ្វើនៅញ៊ូដេលីរដ្ឋធានីឥណ្ឌានៅខែកញ្ញាឆ្នាំ២០២៣៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស