ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់
2022-11-16 14:51:03cri
Share with:


រសៀលថ្ងៃទី១៥ខែវិច្ឆិកាតាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Mark Rutte នាយករដ្ឋមន្រ្តីហូឡង់នៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។

 លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាខួប៥០ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតថ្នាក់ឯកអគ្គរដ្ឋទូតរវាងចិននិងហូឡង់ ។ ភាគីទាំងពីរចិននិងហូឡង់គួរបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ ពង្រឹងទំនុកចិត្តនយោបាយ ប្រកាន់ខ្ជាប់ការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដើម្បីជំរុញឱ្យទំនាក់ទំនងភាពជាដៃគូ សហប្រតិបត្តិការគ្រប់ជ្រុងជ្រោយដែលបើកទូលាយនិងជាក់ស្តែងទទួលបានការអភិវឌ្ឍ កាន់តែច្រើន។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា រំពឹងទុកភាគីហូឡង់អាចជំរុញអឺរ៉ុបឱ្យប្រកាន់ខ្ជាប់ការបើកទូលាយនិងកិច្ចសហប្រតិបត្តិការ ដើរតួនាទីដ៏វិជ្ជមានដើម្បីជំរុញឱ្យទំនាក់ទំនងរវាងចិននិងអឺរ៉ុបមានការអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងនឹងនរ។

ជាការឆ្លើយតប លោក Mark Rutte បានថ្លែងថា ភាគីហូឡង់រំពឹងទុកថាអាចធ្វើការប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយភាគីចិន រក្សានិន្នាការខ្លាំងនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ។ ភាគីហូឡង់រីករាយបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយភាគីចិនលើវិស័យត្រួសត្រាយនវានុវត្តន៍ និងបម្រែបម្រួលអាកាសធាតុជាដើម សំដៅជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានសមិទ្ធផលកាន់តែច្រើនក្នុងរយៈពេល៥០ឆ្នាំខាមុខ៕

អ្នកបកប្រែ:李展精
ប្លុកពិសេស