ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#បទសម្ភាសន៍ជាន់ខ្ពស់# #បទសម្ភាសន៍ពិសេសជាមួយលោក Marcos Troyjo ប្រធានធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS # តួនាទីរបស់ប្រទេសចិនក្នុងយន្តការ BRICS គឺមានសារៈសំខាន់ណាស់
2022-11-16 14:41:32cri
Share with:

      ពេលថ្មីៗនេះ លោក Marcos Troyjo ប្រធានធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS បានផ្តល់បទសម្ភាសន៍ពិសេសជាមួយអគ្គស្ថាននីយវិទ្យុនិងទូរទស្សមជ្ឈិមចិន ។  នៅពេលថ្លែងដល់តួនាទីរបស់ប្រទេសចិនក្នុងយន្តការ BRICS លោក Marcos Troyjo បានលើកឡើងថា  សម្រាប់ប្រទេស BRICS ជាច្រើន  ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់ពួកគេ ឧទាហរណ៍ដូចជាប្រទេសប្រេស៊ីលដែលជាមាតុប្រទេសរបស់ខ្ញុំ ។  នៅរយៈពេល ២០ ឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រេស៊ីលនិងចិនមានចំនួនមួយពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ហើយឥឡូវនេះវាអាចសម្រេចបាននូវទំហំពាណិជ្ជកម្មមួយពាន់លានដុល្លារអាមេរិកក្នុងរយៈពេលតែ ៦០ ម៉ោងប៉ុណ្ណោះដែលគួរឱ្យអ្នកផងមានការភ្ញាក់ផ្អើលនិងកោតសរសើរ ។ ដូច្នេះ  តួនាទីរបស់ប្រទេសចិនក្នុងយន្តការ BRICS គឺមានសារៈសំខាន់ណាស់ ៕


អ្នកបកប្រែ:魏伟
ប្លុកពិសេស