ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Guterres បានអំពាវនាវក្រុមប្រទេស G20 ឱ្យរួមសាមគ្គីគ្នាដើម្បីទប់ទល់នឹងបញ្ហាប្រឈមរួម
2022-11-15 10:43:28cri
Share with:

      លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅថ្ងៃទី ១៤ ខែវិច្ឆិកាថា   សកលលោកកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍនាពេលអនាគត  សង្ឃឹមថាក្រុមប្រទេស G20 អាចរួមសាមគ្គីគ្នាដើម្បីស្វែងរកវិធីសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមរួម។

      លោកGuterres បានធ្វើសន្និសីទកាសែតមួយនៅកោះបាលីប្រទេសឥណ្ឌូណេស៊ីនាថ្ងៃដដែលថា   ការប្រែប្រួលនៃអាកាសធាតុជាបញ្ហាសំខាន់មួយដែលមនុស្សជាតិកំពុងប្រឈមនាពេលបច្ចុប្បន្ន ។លោកអំពាវនាវប្រទេសជឿនលឿនឱ្យខិតខំប្រឹងប្រែងថែមទៀត  ផ្តល់ការគាំទ្រខាងបច្ចេកទេសនិងមូលនិធិដល់ប្រទេសកំពុងអភិវឌ្ឍន៍ ព្រមទាំងឈានដល់កិច្ចព្រមព្រៀងស្តីពីការរួមសាមគ្គីភាពឆ្លើយតបបញ្ហាអាកាសធាតុក្នុងពេលឆាប់ៗ។

         លោកGuterres បានបន្តទៀតថា   ការអភិវឌ្ឍថាមពលអាចកកើតឡើងវិញនិងការផ្លាស់ប្តូរទៅជាការអភិវឌ្ឍបែបឌីជីថលជាភារកិច្ចបន្ទាន់ សង្ឃឹមថាក្រុមប្រទេស G20 នឹងដើរតួនាទីដឹកនាំក្នុងវិស័យពាក់ព័ន្ធ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស